Law student Votey Panha

​ខ​ណៈ​ដែ​ល​កំ​ពុង​ឈរ​នៅ​ខាង​ក្រៅ​តុលា​ការខ្មែ​រក្រហម ​កញ្ញា ​បញ្ញា ​វត្តី ​បាន​ចែ​ក​រំ​លែក​រឿ​ង​រ៉ាវ​បន្តិច​បន្តួច​ដែ​ល​កញ្ញា​បាន​ដឹងអំ​ពី​ជីតា។

«​ជី​ដូន​របស់​ខ្ញុំ​គ្រាន់​តែ​ប្រាប់​ខ្ញុំ​ថា​គ្រួ​សារ​របស់​យើង ​បាន​បាត់​បង់​ជីតា​ក្នុង​របបខ្មែ​រក្រហម។»

​រឿ​ង​រ៉ាវ​អាថ៍កំ​បាំង​ជុំ​វិញ​កា​រ​ស្លាប់​របស់​ជីតា​វត្តី ​មិន​មែន​ជា​រឿង​ដែល​ចម្លែក​នៅប្រ​ទេស​កម្ពុ​ជា​ទេ ​ដោយ​មា​នប្រ​ជា​ជន​កម្ពុ​ជាប្រមាណ១,៥​លាន ​ទៅ ៣​លាន​នាក់ ​បាន​ស្លាប់​ក្នុង​កំឡុង​ពេល​យ៉ាងខ្លី ​និង​ឃោរឃៅនា​សម័យខ្មែ​រក្រហម ​ក្នុង​កំឡុង​ឆ្នាំ១៩៧៥ ​ដល់ ​ឆ្នាំ១៩៧៩។ ​យ៉ាង​ណា​មិញ ឥរិ​យា​បទ​របស់​វត្តី ​ទៅ​លើ​អតីត​កាល​ដ៏​ឃោរឃៅ​នេះ​ទៅ​វិញ​ទេ ​ដែល​ជា​រឿង​មិន​ធម្ម​តា​ក្នុងប្រ​ទេស​ដែល​អតីត​កាល​ត្រូវ​បា​នបំ​ភ្លេច​បន្ទាប់ ​ពី៤​ទ​សវត្សរ៍​កន្លង​មក។

«​នេះ​គឺ​ជា​រឿង​ដ៏​ខ្មៅ​ង​ងឹត​សម្រាប់ប្រ​ជា​ជន​កម្ពុ​ជាគ្រប់​រូប។ ​ខ្ញុំ​ចង់​ដឹង​តើ​មាន​អ្វី​កើត​ឡើងនា​ពេល​នោះ ​និងស្វែង​យល់​ថា​ហេ​តុ​អ្វី​របបខ្មែ​រក្រហម​បាន​លេច​ឡើង។»
​វត្តី​បាន​និ​យាយ​ថា ​គឺ​អាច​ជា​រឿង​ងា​យ​ស្រួល​ជាង​ក្នុងបំ​ភ្លេច​ការ​ឈឺ​ចាប់នា​អតីត​កាល ​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ ​ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់​គឺ​យើង​ត្រូវ​ចង​ចាំ​មេ​រៀន​ទាំង​នោះ​ទុក។

«​យើង​ត្រូវ​តែថែ​រក្សា​នូ​វប្រ​វត្តិ​សាស្ត្រ​ផ្នែក​ច្បាប់​នេះ ​ដើម្បី​រំលឹក​ដល់ប្រ​ជា​ជន​កម្ពុ​ជា​ផ្សេង​ទៀត​ពី​អ្វី​ដែល​បា​ន​កើត​ឡើង ​ដូច្នេះប្រ​វត្តិ​សាស្ត្រ​នេះ​នឹង​មិ​ន​កើត​មាន​ឡើង​ម្ដង​ទៀតនា​ពេល​អ​នាគត។»
និ​សិត្សផ្នែ​ក​នី​តិ​សាស្ត្រ​ឆ្នាំ​ទី៣​រូប​នេះ ​បាន​នឹង​កំ​ពុង​ធ្វើ​កា​រ​ងារ​ដើម្បី​ធានា​ថាប្រ​វត្តិ​សាស្ត្រ​មិ​ន​កើត​ឡើងច្រំ​ដែល ​ដោយ​ប្រើ​ប្រាស់ឧ​ប​ក​រណ៍​គ​តិយុត្តិ ​ដើម្បី​ជួយប្រ​ទេស​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ។
«​ខ្ញុំ​ជឿ​ជាក់​ថា​កា​រស្វែង​យល់​ពី​អ្វី​ដែល​បា​ន​កើត​ឡើង ​នឹងផ្ដល់​ឱ្យ​យើង​នូវ​សមត្ថ​ភាព​ក្នុង​ការ​រា​រាំង​ភាព​ឃោរឃៅ​នៃ​អតីត​កា​ល​កុំឱ្យ​កើត​ឡើង​ម្ដង​ទៀត» ​វត្តី​បាន​និ​យាយ​ដូច្នេះ។

​វត្តី ​គឺ​ជានិ​សិត្សម្នាក់​ក្នុងចំណោ​មនិ​សិត្ស ​និង​អ្នក​ច្បាប់​ចំ​នួន១៣០​នាក់ ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​មេ​រៀន​ចំ​នួន ៦ ​តាម​ប្រ​ព័ន្ធ​អនឡាញ។ ​លោក ​រុន ​សា​រ៉ាយ ​មក​ពី​អង្គ​ការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុ​ជា ​បាន​និ​យាយ​ថា ​ការ​អប់​រំអំ​ពី​របបខ្មែ​រក្រហម៖ ប្រ​វត្តិ​គ​តិយុត្តិ ​និង​ការ​អ​នុ​វត្ត​កម្ម​វិ​ធី​រៀន ​និងបណ្ដុះ​បណ្ដាល​តាម​ប្រ​ព័ន្ធ​អនឡាញ ​គឺ​បាន​បើក​ជា​សាធា​រ​ណៈ ​និង​មាន​គោល​បំណង​ដើម្បី​បង្ហាញ​ពីប្រ​វត្តិ​ក​រ​ណី​ផ្នែក​ច្បាប់ ​និង​ការ​រៀន​សូត្រ​ពី​រ​យៈ​ពេល១៥​ឆ្នាំ​ជាង ​នៃ​តុ​លា​ការខ្មែ​រក្រហម បច្ចុប្បន្ន​នៅ​សល់​តែ១​ក​រ​ណី ​ដែ​ល​កំ​ពុង​ដំណើរ​ការ។

​យោង​តាម​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​កំឡុង​ទស​វត្ស​ទី៩០ ​មាន​មេធា​វីប្រមាណ៦​ទៅ១២​នាក់​ប៉ុណ្ណោះ​ក្នុងប្រ​ទេស​កម្ពុ​ជា ​ដែល​បាន​រួច​ផុត​ពី​កា​រ​កាត់​ទោសទ្រង់ទ្រាយ​ធំ​ពី​សម័យខ្មែ​រក្រហម។

​តាម​រ​យៈ​កា​រ​ស្គាល់​ជា​ផ្លូវ​ការ​ថា​ជា ​អង្គជំ​នុំ​ជម្រះវិ​សាមញ្ញ​ក្នុង​តុ​លា​ការខ្មែ​រក្រហម (អ.វ.ត.ក) ​ការ​ពិ​ភាក្សា​ដើម្បី​បង្កើត​តុ​លា​ការ​នេះ​បាន​ចាប់ផ្ដើម​តាំង​ឆ្នាំ២០០១ ​និង​មាន​មុខ​ងារ​ក្នុង​កា​រ​កាត់ក្ដី​បុគ្គល​សំ​ខាន់ៗ​នៃ​របបខ្មែ​រក្រហម។ ​បន្ថែម​លើ​ការផ្ដន្ទា​ទោស​ចំ​នួន៣ ​នៅ​មាន​ការ​ចងក្រង​ក​រ​ណី​សិក្សា​ផ្នែក​ច្បាប់​អន្តរ​ជា​តិ ​និង​ក​រ​ណី​សិទ្ធិ​ម​នុស្ស​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ដំណើរ​ការ​នេះ​បើ​តាម​ការរៀ​ប​រាប់​របស់​លោក ​រុន ​សា​រ៉ាយ នា​យ​កប្រ​តិ​បត្តិ​របស់​អង្គ​ការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុ​ជា។

«​យើង​កត់​សម្គាល់​ថា​មា​ន​កង្វះ​ខាត​នៃ​ឯកសា​រ​មេ​រៀន​ដែល​អាចស្វែង​រក​បាន អំ​ពី​កា​រ​ងារ​របស់ អ​.វ.ត.ក ​ច្បាប់ព្រ​ហ្ម​ទណ្ឌ​អន្តរ​ជា​តិ ​និង​សិទ្ធិ​ម​នុស្ស ​និង​ជំនាញ​មូល​ដ្ឋាន​ដែល​ចាំ​បាច់​សម្រាប់​នី​តិ​វិ​ធី​ផ្នែក​ច្បាប់ ​ដូច​ជា ​កា​រ​ស៊ើប​អង្កេត ​និង​ការ​រៀបចំស​វនា​ការ។»

​ទាំង​អស់​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ផ្ដួចផ្ដើម​រៀប​ចំ​កម្ម​វិ​ធី​សិក្សា​អនឡាញ ​ដែល​មាន​គោល​ដៅ​ក្នុង​កា​រ​ក​សាង​សមត្ថ​ភាព ​មេធា​វី​ធ្វើ​ការ​ដើម្បីប្រ​យោន៍​សាធា​រណ​ជន ​និង​អ្នក​មា​នវិជ្ជា​ជី​វៈ​ច្បាប់ ​ជំនាន់​ក្រោយ ​ដើម្បី​ថែ​រក្សា​កេរ្តិ៍​ដំ​ណែល​នៃ​ការ​អ​នុ​វត្ត​ច្បាប់​អន្តរ​ជា​តិ​ក្នុងប្រ​ទេស​កម្ពុ​ជា ​និង​ពង្រឹង​នី​តិ​រដ្ឋ​ក្នុងប្រ​ទេស​ផង​ដែរ។

​ក្នុង​នាម​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​យោបល់​គម្រោង ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​កម្ពុ​ជា ​បានផ្ដល់​យោបល់​ទៅ​លើ​កម្ម​វិ​ធី​សិក្សា​ចាប់​តាំង​ពី​ខែ​ឧ​សភា ២០២១ ​រ​ហូត​ដល់​ការ​សម្ពោធ​កម្ម​វិ​ធី​សិក្សា។ ​ខាង​ការិ​យាល័យ​នេះ​ក៏​បាន​រួម​ចំ​ណែក​ក្នុង​ការ​រៀប​ចំ​ឯក​សារ​ដែល​បាន​មក​ពី​កា​រ​ងារ​របស់​ខ្លួន ​លើ​ប្រ​ធាន​បទ​ដូច​ជា ​កា​របណ្ដុះ​បណ្ដាល​សម្រាប់​និស្សិត​សា​កល​វិទ្យាល័យ ​និង​មេធា​វី ​កម្រង​ឯក​សារ​នៃ​ការ​អ​នុ​វត្ត​ល្អៗ ​និង​ចងក្រង​សេ​ចក្ដី​ពន្យល់ស្ដី​ពី​ក្រ​ម​នី​តិ​វិ​ធីព្រ​ហ្ម​ទណ្ឌ​កម្ពុ​ជា។

​វិ​ធី​សាស្ត្រ​សិទ្ធិ​ម​នុស្ស​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ​ដើម្បី​ទ​ទួល​បាន​នូវ​យុត្តិ​ធម៌​បន្ទាប់​ពី​ជម្លោះ​ដែ​លបំផ្លិ​ច​បំផ្លាញ ​ដែល​ត្រូវ​បាន​ហៅ​ថា «​យុត្តិ​ធម៌​អន្ត​រ​កាល» ​សង្កត់​ធ្ងន់​លើ​កា​រ​ប្រើ​ប្រាស់​ទាំង​យន្ត​កា​រ​តុ​លា​ការ ​និង​ក្រៅ​ប្រ​ព័ន្ធ​តុ​លា​ការ ​រួម​ទាំង​ការ​អភិ​វឌ្ឍន៍​សមត្ថ​ភាពថ្នាក់​ជា​តិ ​ដើម្បី​ពង្រឹង​នី​តិ​រដ្ឋ ធម្ម​នុញ្ញ ​កំ​ណែ​ទម្រង់​គ​តិយុត្តិ ​និងស្ថាប័ន ​និង​កំ​ណែ​ទម្រង់​ការ​អប់​រំប្រ​វត្តិសា​ស្រ្ត។

​លោក​សា​រ៉ាយ ​បាន​មា​នប្រ​សាសន៍​ថា «​កា​រ​យល់​ដឹង​ពី​កា​រស្វែង​រក​យុត្តិ​ធម៌​សម្រាប់ប្រ​ទេស​ដែល​មាន​អតីត​កាល​ឃោរឃៅ ​អាច​ជួយ​ឱ្យ​និស្សិត​ផ្នែក​ច្បាប់ ​និង​មេធា​វីវ័​យក្មេង​ធ្វើ​កា​រ​ត​ស៊ូ​ម​តិ​បា​ន​កាន់​តែប្រ​សើរ ​សម្រាប់​ក្រុម​ដែ​ល​ងាយ​រង​គ្រោះ​នៅ​ក្នុង​សង្គម ​និងធា​នា​ថា​ប្រ​វត្តិ​សាស្ត្រ​នោះ​នឹង​មិ​ន​កើត​ឡើង​ម្ដង​ទៀត។»

​វគ្គ​សិក្សា​រួមបញ្ចូល​ប្រ​ធាន​បទ​ជា​ច្រើន​ដូច​ជា ​សិទ្ធិ​ទ​ទួល​បាន​ការជំ​នុះ​ជម្រះ​ដោយ​យុត្តិ​ធម៌ ​យន្ត​ការ​គណនេយ្យ​ភាព ​និង​កា​រ​សាក​សួ​រ​សាក្សី​ក្នុង​សវ​នា​ការ។ ​បន្ថែម​ពី​នោះ ​ក៏​មាន​មេ​រៀន​លើ​គោល​កា​រណ៍​ច្បាប់ព្រ​ហ្ម​ទណ្ឌ​ជា​មូល​ដ្ឋាន​ផង​ដែរ ​រួម​មាន​សិទ្ធិ​សន្មត់ទុ​ក​មុន​ថាគ្មាន​ទោស ​មាន​ន័យ​ថា​បុគ្គលគ្រប់​រូប​ត្រូវ​តែ​ចាត់​ទុក​ថាគ្មាន​ទោស ​រ​ហូត​ទាល់​តែ​មាន​ដំណើរ​ការ​ជំ​នុំ​ជម្រះ ​និង​តុ​លារ​រក​ឃើញ​ថា​មា​ន​កំហុស។

ទន្ទឹម​នឹង​នោះ​ផង​ដែរ ​វត្តី​មាន​ទស្សន​វិស័យ​សម្រាប់​អ​នាគត​កម្ពុ​ជា​ថា​នឹង​មាន​នី​តិ​រដ្ឋ​ដ៏​រឹង​មាំ ​និង​ការ​ការពា​រ​សិទ្ធិ​ម​នុស្ស​បាន​ល្អ ​ដោយ​គាត់​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​មេ​ធា​វី​បន្ទាប់​ពីបញ្ចប់​កា​រ​សិក្សា។

«​ទោះ​បី​ជា​កម្ពុ​ជា​ជា​រដ្ឋ​ភា​គី​ចំ​នួន៨ ​ក្នុង​ចំណោម​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស​ចំ​នួន៩ ​ប៉ុន្តែ​ការផ្ដល់សច្ចាប័នឬ​យល់ព្រម​លើ​សន្ធិ​សញ្ញា​ទាំង​អស់​នោះ​គឺ​មិន​ទាន់គ្រប់​គ្រាន់​ទេ។ ​យើង​អាច​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​ទាំង​នោះ​មា​នប្រ​សិទ្ធិ​ភាព​តាម​រ​យៈ​ការ​អ​នុ​វត្ត ​គោរព ​និង​មិ​ន​បំ​ពាន​ច្បាប់​អន្តរ​ជា​តិ។»

​សម្រាប់​ព័ត៌​មាន​បន្ថែមអំ​ពី​កម្ម​វិ​ធី​សិក្សា​អនឡាញ ​របស់​អង្គ​ការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុ​ជា ​សូម​ចូល​តាម​រ​យៈ http://www.elearning-lac.org/