ទីក្រុងហ្ស៊ឺណែវ (១៣ មិថុនា ២០១៦) - ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.បគឺជាស្ថាប័នអ.ស.បទទួលបន្ទុកក្នុងការការពារនិងលើកស្ទួយសិទ្ធិមនុស្សបានបង្កើតឲ្យមានដំណើរការដែលមិនធ្លាប់មានពីមុនមកដើម្បីពិនិត្យពិច័យបញ្ហានិង ស្ថានភាពសិទ្ធិមនុស្ស។ក្រុមប្រឹក្សានេះ បានផ្តួចផ្តើមធ្វើ ការស៊ើបអង្កេតដ៏សំខាន់នូវវិបត្តិថ្មីៗនិងការរំលោភបំពានដ៏រ៉ាំរ៉ៃនិងបានបង្កើតជាអនុសាសន៍សំខាន់ៗ។ការទទួលយកគំនិតថ្មីៗរបស់សង្គមស៊ីវិលរបស់ក្រុមប្រឹក្សានេះតាមរយៈវេទិកាណាមួយក្នុងប្រព័ន្ធអ.ស.បគឺប្រសើរជាងអ្វីៗទាំងអស់ហើយការចាប់ផ្តើមប្រើប្រាស់ជំនាញការលើកកម្ពស់ការយល់ដឹងនិងការរាយការណ៍ រួមចំណែកយ៉ាងធំធេងដល់ការងារពាក់ព័ន្ធរបស់ក្រុមប្រឹក្សានេះ។ខណៈដែល ពិភពលោកកំពុងស្ថិតក្នុងភាពចលាចលនាបច្ចុប្បន្ន យើងមើលឃើញសញ្ញារអាក់រអួលនៃការប្តេជ្ញាចិត្តដោយរដ្ឋនានាចំពោះបទដ្ឋានសិទ្ធិមនុស្ស ជាមូលដ្ឋាន។ក្នុងនាមជាវេទិកាដែលមានអំណាចបំផុតរបស់ពិភពលោកស្តីពីសិទ្ធិមនុស្សវាសំខាន់ណាស់ដែលក្រុមប្រឹក្សានេះបង្កើនការផ្តោតការយកចិត្តទុកដាក់លើអ្វីដែលជាបញ្ហា៖ពង្រឹងការអនុវត្តការប្តេជ្ញាចិត្តសិទិ្ធមនុស្ស ជាក់ស្តែង។ ខ្សែវីដេអូថ្មីសម្លឹងមើលសមិទ្ធិផលនិងប្រសិទ្ធភាពការងារក្នុងជីវភាពរស់នៅ របស់មនុស្សនៅជុំវិញពិភពលោក ហើយត្រូវបានចេញផ្សាយនៅខួបលើកទីដប់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ សូមមើលខ្សែវីដេអូជាភាសាអង់គ្លេស។