​ទី​ក្រុងហ្ស៊ឺ​ណែវ (៣ ​ឧ​សភា ២០១៦) - ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិស្តី​ពី​សេ​រី​ភាព ​សម្តែង​ម​តិ​ ​លោក ​ដា​វីដ ​កៃ​យេ (David K​aye) ​នៅ​ថ្ងៃ​នេះ ​បា​នព្រ​មាន​ថា ​កិច្ច​ខិត​ខំប្រឹង​ប្រែង ​ដើម្បី​ប្រ​ឆាំង​នឹង “​អំ​ពើជ្រុ​លនិ​យម​ហិង្សា” ​អាច​ជា “​លេស​ឥត​ខ្ចោះ​មួយ” ​សម្រាប់​រដ្ឋាភិ​បា​លប្រ​ជាធិ​បតេយ្យ ​និង​រដ្ឋាភិ​បាលផ្តាច់​ការ ​នៅ​ជុំ​វិញពិ​ភព​លោក ​ដើម្បី​រឹ​ត​ត្បិត​ការ​សម្តែង​ម​តិ​ដោ​យ​សេ​រី ​និងស្វែង​រក​កា​រ​ត្រួត​ពិ​និត្យ​លើ​សិទ្ធិ​ទ​ទួល​ព័ត៌​មាន។ ទន្ទឹម​នឹង​ទ​ទួល​ស្គាល់​ថា ​វា​ជា​ការ​ចាំ​បាច់​សម្រាប់​រដ្ឋាភិ​បាល ​និង​តួ​អង្គ​មិន​មែន​រដ្ឋ​ទាំង​ឡាយ ​ក្នុង​កា​រ​ប្រ​ឆាំង​នឹង​អំ​ពើ​ហិង្សា ​និង​ការ​ញុះ​ញង់​ឲ្យ​មាន​អំ​ពើ​ហិង្សា​នោះ ​លោក ​កៃ​យេ ​និង​សម​ភា​គី​របស់​លោក​មក​ពី​គ​ណៈ​កម្ម​កា​រអាហ្រ្វ៊ិក​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​និង​សិទ្ធិប្រ​ជា​ជន ​គ​ណៈ​កម្ម​ការ​អន្តរ​អា​មេរិក​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​និង​អង្គ​ការ​ទ​ទួល​បន្ទុកសន្តិ​សុខ ​និង​កិច្ចស​ហប្រ​តិ​បត្តិ​ការ​នៅ​អឺ​រ៉ុប (OSCE) ​លើក​ឡើងអំ​ពី​កង្វល់​នៅ​ក្នុង​សេ​ច​ក្តីប្រ​កាស​រួម​ប្រ​ចាំ​ឆ្នាំ​របស់​ខ្លួន* ​ថា ​កម្ម​វិ​ធី​ប្រ​ឆាំង​នឹង ​ហានិ​ភ័យ “​អំ​ពើជ្រុ​លនិ​យម​ហិង្សា” ឬ​ហៅ​កាត់​ថា (​កម្ម​វិ​ធី​ប្រ​ឆាំង​នឹង​អំ​ពើជ្រុ​លនិ​យម​ហិង្សា (CVE) ឬ​កម្ម​វិ​ធី​បង្ការ​អំ​ពើជ្រុ​លនិ​យមហឹង្សា (PVE)) ​ដែល​ធ្វើ​ឲ្យថម​ថយ​នូវ​សេ​រី​ភាព​សម្តែង​ម​តិ។ ​សូម​អាន​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ជា​ភា​សា ​អង់គ្លេស | ​ខ្មែរ​