ទីក្រុងហ្ស៊ឺណែវ (១៥ កញ្ញា ២០១៦) - ដោយបញ្ជាក់ពីទំនាក់ទំនងគ្នារវាងរបៀបវារៈឆ្នាំ២០៣០ ស្តីពី ការវិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីត្រូវការជាមូលដ្ឋានរបស់មនុស្ស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានប្រារព្ធទិវាលិទ្ធិប្រជាធិបតេយ្យអន្ដរជាតិ ដោយបញ្ជាក់ថាការផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ក៏តម្រូវផងដែរឲ្យឆ្លើយតបជារួម និងប្រទាក់ក្រឡាគ្នា។ “ប្រជាជនត្រូវការអាហារ និងទីជម្រក ការអប់រំ និងកិច្ចគាំពារសុខភាព និងកាលានុវត្តភាពច្រើនថែមទៀតផ្នែកសេដ្ឋកិច្ច។ ពួកគេចង់រស់នៅដោយគ្មានការភ័យខ្លាច។ ពួកគេចង់មានលទ្ធភាពអាចជឿទុកចិត្តលើរដ្ឋាភិបាល និងស្ថាប័នពិភពលោក ស្ថាប័នជាតិ និងស្ថាប័នមូលដ្ឋានរបស់ពួកគេ។ ពួកគេចង់ឲ្យមានការគោរពយ៉ាងពេញលេញនូវសិទ្ធិមនុស្សរបស់ពួកគេ លោកបានមានប្រសាសន៍ដូច្នេះ ដោយបានបញ្ជាក់បន្ថែមទៀតថា៖ “ពួកគេកំពុងទាមទារដោយត្រឹមត្រូវឲ្យមានមតិយោបល់កាន់តែច្រើនថែមទៀតនៅក្នុងសេចក្តីសម្រេចចិត្តផ្សេងៗដែលពាក់ព័ន្ធនឹងជីវិតរស់នៅរបស់ពួកគេ”។ “ដោយរំលឹកឡើងវិញនូវ