ហ្ស៉ឺណែវ (២៨ កញ្ញា ២០១៦) – អ្នកស្រី ឃេត ហ្គីលម័រ ដែលជាឧត្តមស្នងការរងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃនេះបានថ្លែងទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅសម័យប្រជុំជាទៀងទាត់លើកទី ៣៣ នៅទីក្រុងហ្ស៉ឺណែវ។ នៅពេលបង្ហាញរបាយការណ៍របស់អគ្គលេខាធិការស្តីពីតួនាទី និងសមិទ្ធិផលរបស់ការិយាល័យ OHCHR នៅកម្ពុជាអ្នកស្រី ឃេត ហ្គីលម័រ បានកត់សម្គាល់ថា៖ “មាននិន្នាការពីរ” អាចគេឃើញកើតមាននៅក្នុងប្រទេសកម្ពុជា។ ខណៈពេលដែលមាន “វឌ្ឍនភាពជាលំដាប់លើបញ្ហាបច្ចេកទេសមួយចំនួន” លោកស្រី ឃេត ហ្គីលម័រ បានចង្អុលបង្ហាញថា៖ “ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងគណបក្សនយោបាយសំខាន់ទាំងពីរ [បាន] កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធភាពរបស់ប្រជាជនកម្ពុជាក្នុងការអនុវត្តនូវសិទ្ធិជាមូលដ្ឋាននានារបស់ខ្លួន”។ អ្នកស្រី បានបញ្ជាក់ឡើងវិញនូវភាពជាដៃគូយូរអង្វែង ជាមួយរាជរដ្ឋាភិបាលក្នុងការជួយរដ្ឋាភិបាលឲ្យអនុវត្តការប្តេជ្ញាចិត្ត និងកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់ការិយាល័យ “ក្នុងស្មារតីភាពជាដៃគូ ដើម្បីបន្តអនុស្សរណៈនៃការយោគយល់ ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការគោរពគ្នាទៅវិញទៅមកចំពោះភារកិច្ចរៀងៗខ្លួនរបស់យើង ហើយដាក់បញ្ហាសិទិ្ធមនុស្សជាចំណុចស្នូលនៃកិច្ចសហការរបស់យើង ដោយអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ សូមអានសេចក្តីថ្លែងទាំងស្រុងរបស់អ្នកស្រីជាភាសាអង់គ្លេស និងភាសាខ្មែរ។