​សម្រាប់ទិ​វា​សិទ្ធិ​នា​រី​អន្តរ​ជា​តិ ​ថ្ងៃ​អង្គារ ​ទី៨ ​ខែ​មីនា ​ឆ្នាំ២០១៦

​អ្នក​ជំនាញ​ការ អ.ស.ប ​ជម្រុញ​ឲ្យ​គោរព​សិទ្ធិ​ស្ត្រី​ជន​បទ ​ទ​ទួល​ស្គាល់​តួនា​ទី​ដ៏​សំ​ខាន់​របស់​ពួក​គេ ​ក្នុង​ការ​អភិ​វឌ្ឍន៍ ​និង​កា​រ​កាត់​បន្ថយ​ភា​ពក្រី​ក្រ

​ទី​ក្រុងហ្ស៊ឺ​ណែវ (៤ ​ខែ​មីនា ​ឆ្នាំ២០១៦) - ​នៅ​មុនទិ​វា​សិទ្ធិ​នា​រី​អន្តរ​ជា​តិ ​ថ្ងៃ​អង្គារ ​ទី៨ ​ខែ​មីនា ​គ​ណៈ​កម្មាធិ​ការ​ទ​ទួល​បន្ទុក​កា​រ​លុបបំ​បាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រ​ឆាំង​នឹង​ស្រ្តី​ភេទ (​ស៊ី ដ) ​អំពាវ​នាវ​ឲ្យមាន​ការ​ផ្តោត​លើ​ស្ត្រី​និង​កុមា​រី​ជន​បទ ​និង​ការ​អ​នុ​វត្តន៍មា​នប្រ​សិទ្ធ​ភាព​នូវ​គោល​ដៅ​អភិ​វឌ្ឍន៍ប្រ​កប​ដោយនិ​រន្តរ​ភាព (SDGs) ​ដែល​ក្នុង​នោះ​ភាគ​ច្រើន​និ​យាយអំ​ពីស្ថាន​ភាព​ស្ត្រី​ជន​បទ។ ​គ​ណៈ​កម្មាធិ​ការ​នេះ ​ដែល​ឃ្លាំ​មើល​ការ​អ​នុ​វត្តន៍​របស់​រដ្ឋ
​ភា​គី​នៃ​អ​នុ​សញ្ញាស្តី​ពី​កា​រ​លុបបំ​បាត់​ការ​រើស​អើង​ប្រ​ឆាំង​នឹង​ស្ត្រី​ភេទ ​បាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​ក្នុង​ការ​ការ​ពារ​និង​ការ​លើកស្ទួ​យ​សិទ្ធិ​ស្ត្រី​និង​កុមា​រី​ជន​បទ ​អ​នុ​លោម​តាម​មា​ត្រា១៤ ​នៃ​អ​នុ​សញ្ញា​នេះ ​និងស្រប​តាម​អ​នុ​សាសន៍​ទូ​ទៅ​លេខ ៣៤ ​ដែល​គ​ណៈ​កម្មាធិ​ការ​នេះ ​ទើប​តែ​បាន​អ​នុម័តស្តី​ពី​សិទ្ធិ​ស្ត្រី​ជន​បទ។”* ៖
 
​ស្រ្តី​ជន​បទ មាន​មួយ​ភាគ​បួន​នៃ​ចំនួ​នប្រ​ជា​ជន​សរុ​ប​នៃពិ​ភព​លោក ​គឺ​ជា​ស្ត្រី​ដែល​រស់​នៅ​តាម​ជន​បទ។ ​សន្និ​សីទ អ.ស.ប ​ជា​ច្រើន ​បាន​ទ​ទួល​ស្គាល់​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​របស់​ពួក​គេ​ដល់​ការ​អភិវឌ្ឍ​ជន​បទ ​ស្បៀង​អា​ហារ ​និង​អា​ហា​រូ​បត្ថម្ភ ព្រម​ទាំង​កា​រ​កាត់​បន្ថយ​ភា​ពក្រី​ក្រ។ ​ទោះ​ជា​ដូច្នោះ​ក្តី ​ពួក​គេ​បន្ត​ជួប​ប្រ​ទះ​បញ្ហា​ប្រ​ឈម​ជា​ច្រើន ​រាប់​ទាំង​រ​បាំង​ដ៏​រឹ​ងរុស​និង​ជា​ប្រ​ព័ន្ធ ​ដល់​ការ​អ​នុ​វត្តន៍​សិទ្ធិ​ស្រ្តី​ឲ្យ​បា​ន​ពេញ​លេញ។


​នៅប្រ​ទេស​ជា​ច្រើន ​តម្រូវ​ការ​ជាក់​លាក់​របស់​ស្រ្តី ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ត្រឹម​ត្រូវ​ក្នុង​ច្បាប់ ​គោល​ន​យោ​បាយ ​ថវិកា​ជា​តិ ​និង​ថវិកាថ្នាក់​មូល​ដ្ឋាន​ឡើយ។ ​ពួក​គេ​នៅ​តែ​ត្រូវ​បាន​ផាត់​ចេញ​ពី​ភាព​ជា​អ្នកដឹ​ក​នាំ ​និង​មុខ​តំ​ណែង​ធ្វើ​ការ​សម្រេច​នៅគ្រប់​កម្រិត ​ដែល​បាន​រង​ផល​ប៉ះ​ពាល់​មិន​សមាមា​ត្រ ​ដោយ​សារ​តែ​ផ្នត់​គំ​និត​អវិជ្ជមាន ​អំ​ពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ ​និង​ការ​ទ​ទួល​បាន​មិនគ្រប់​គ្រាន់​នូវ​ធន​ធាន​និង​សេ​វា​សង្គម​ជា​មូល​ដ្ឋាន។


​ចំ​ពោះស្ថាន​ភាពពិ​សេស​របស់​ស្ត្រី ​និង​កុមា​រី​ជន​បទ ​គ​ណៈ​កម្មាធិ​ការ​នេះ ​ជម្រុញ​ឲ្យ​សហគ​មន៍​អន្តរ​ជា​តិ ​រួម​ទាំង
​រដ្ឋាភិ​បា​ល​នានា ​ធ្វើ​ឲ្យ​ប្រាកដ ​តាម​រ​យៈ​ការផ្តល់​សិទ្ធិអំ​ណាច​ឲ្យ​ពួក​គេ ​ក្នុង​ចំណោម​នោះមាន៖
 
-    ​ការ​អ​នុម័តក្របខ័ណ្ឌ​គ​តិ​យុត្តិ​ដែល​មិ​ន​រើស​អើង ​និង​ការផ្តល់​ភា​ព​ងា​យ​ស្រួល ​និង​លទ្ធ​ភាព​សម​រម្យ​ដល់​ស្ត្រី​ជន​បទ​ក្នុង​កា​រស្វែង​រក​យុត្តិ​ធម៌

-    ​កា​រ​លុបបំ​បាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រ​ឆាំង​នឹង​ស្ត្រី​ជន​បទ ​ដោយ​ផ្តោត​លើ​តម្រូវ​ការពិ​សេស​របស់​ក្រុម​ស្រ្តី​បាត់​បង់​ឱ​កាស​និង​ដែល​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​គិត​គូ
 
-    ​កា​រ​បង្កើត​បរិ​យា​កាស​អំណោយ​ផល ​តាម​រ​យៈ​វិ​ធាន​ការពិ​សេ​សបណ្ដោះ​អាសន្ន ​រាប់បញ្ចូល​ទាំង​កម្ម​វិ​ធី ​និង​គោល​ន​យោ​បាយ​ដែ​លមាន​គោល​ដៅ​លើក​កម្ពស់​លក្ខ​ខណ្ឌ​សេដ្ឋ​កិច្ច​និង​សង្គម​របស់​ស្ត្រី​ជន​បទ

-    ​កា​រ​លុបបំ​បាត់​ផ្នត់​គំ​និត​អវិជ្ជមាន ​ទំនៀម​ទម្លាប់​និង​ការ​អ​នុ​វត្តន៍​ដែល​គ្រោះថ្នាក់ ​រាប់បញ្ចូល​ទាំង​កុ​មារ ​និង​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ ​កា​រ​កាត់​អ​វយ​វៈ​ភេទ​របស់​ស្ត្រី ​និង​ច្បាប់​ដែល​រើស​អើង ​និង​ទំនៀម​ទំ​លាប់ស្តី​ពី​ការ ​ទ​ទួ​លម​រតក

-    ​កា​រ​បង្ការ​រាល់​ទម្រង់​នៃ​អំ​ពើ​ហិង្សា​ប្រ​ឆាំង​នឹង​ស្ត្រី​ភេទ ​រួម​ទាំង ​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ ​ការ​ជួញដូ​រ​ស្រ្តី ​និង​កា​រ​ងារ​ដោយ​បង្ខំ

-     ​ការ​ចូល​រួមប្រ​កប​ដោយ​អត្ថ​ន័យ ​ក្នុង​ជីវ​ភាព​ន​យោ​បាយ ​និង​ជីវ​ភាពសា​ធា​រ​ណៈ​នៅគ្រប់​កម្រិត

-    ​ការ​អ​នុម័ត​គោល​ន​យោ​បាយ​ពាក់​ព័ន្ធ ​និ​ងរច​នា​សម្ព័ន្ធស្ថាប័ន ​សម្រាប់​ការ​អភិ​វឌ្ឍន៍ ​និង​ការ​រីក​ចម្រើ​ន​ពេញ​លេញ​របស់​ស្ត្រី​ជន​បទ

-     ​លទ្ធ​ភាព​ទ​ទួល​បាន​ការ​អប់​រំ ​សម្ភា​រៈ​បរិក្ខា ​និង​សេ​វា​គាំពា​រ​សុខ​ភាព ​ដែ​លមាន​គុណ​ភាព​និង​មានតំ​លៃ​សម​រម្យ ​កា​លា​នុ​វត្ត​ភាព​កា​រ​ងារ ​លំ​នៅ​ដ្ឋាន​សម​រម្យ ​ទឹកស្អាត​សម្រាប់​ទ​ទួល​ទាន ​និង​អ​នាម័យ ​លទ្ធ​ភាព​ទ​ទួល​បាន​ដីធ្លី ​និង​ឥណ​ទាន បច្ចេក​វិទ្យា​ថ្មីៗ ​រួម​ទាំងបច្ចេក​វិទ្យា​ព័ត៌មាន ​និងគ​ម​នាគ​មន៍
 
-    ​កា​រ​បង្ការ​ទប់ស្កាត់​ស្ត្រី​ជន​បទ​ពី​ផលវិ​បាក​អវិជ្ជមាន ​ពី​ការ​ទ​ទួល​បាន ឬ​ការ​ទិញ​ដី ​តាម​រ​យៈ​ក្រុម​ហ៊ុន​ជា​តិ ​និង​ក្រុម​ហ៊ុ​ន​ពហុ​ជា​តិ ​និងឬ ​ប្រ​ទេស​បរ​ទេស​ផ្សេងៗ ព្រម​ទាំង​ដោយ​សារ​ឧស្សាហ​កម្មនិស្សា​រណ ​និង​គម្រោងខ្នាត​ធំ ​ ​និង

-    ​ការ​ការ​ពារ ​និងសន្តិ​សុខ​របស់​ស្ត្រី ​និង​កុមា​រី​ជន​បទ ​ក្នុង​បរិ​ប​ទរួ​ម​នៃ​គ្រោះមហន្ត​រាយ​ដែ​ល​កើន​ឡើង ​ជាប់​ទាក់​ទង​នឹងបំ​លាស់ប្តូរ​អា​កាស​ធា​តុ ព្រម​ទាំងវិ​បត្តិ​ដ​ទៃ​ផ្សេង​ទៀត ​រួម​ទាំងមហន្ដ​រាយ​ដែល​ម​នុស្ស​ជា​អ្នក​បង្កើត​ឡើង។

​គ​ណៈ​កម្មាធិ​ការ​ជឿ​ជាក់​ថា ​ការ​ដោះ​ស្រា​យស្ថាន​ភាព​ស្ត្រី​ជន​បទ ​នឹង​រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​សង្គម ​ការ​ពង្រឹង​បទ​ដ្ឋាន​និង​ស្តង់​ដា​រសិទិ្ធ​ម​នុស្ស ព្រម​ទាំង​ការ​ធ្វើ​ឲ្យ​សម្រេច​គោល​ដៅ​ទាំង​ឡាយ​ដែល​បាន​អ​នុម័ត​យល់ព្រម​ដោ​យ​សហគ​មន៍​អន្តរ​ជា​តិ។”

     ​ចប់
​ទាញ​យក​អ​នុ​សាសន៍​ទូ​ទៅ​លេខ ៣៤ ស្តី​ពី​សិទ្ធិ​ស្ត្រី​ជន​បទ៖
http://tbinternet.ohchr.org/Treaties/CEDAW/Shared%20Documents/1_Global/INT_CEDAW_GEC_7933_E.pdf
 
​សម្រាប់​សំណើ​ព័ត៌មាន​និង​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​បន្ថែម ​សូម​ទាក់​ទង​មក ​លីហ្ស ​ស្រូស្សែល្ល (Liz Throssell) ​តាម
​រ​យៈ​ទូ​រ​ស័ព្ទ​លេខ +៤១ (0) ២២ ៩១៧ ៩៤៦៦/ +៤១ ៧៩ ៧៥២ ០៤៨៨ ឬ​អ៊ី​ម៉ែល ethrossell@ohchr.org
 
​សវ​តា

​ស៊ី ដ មាន​ស​មាស​ភាព​អ្នក​ជំ​នាញ​កា​រ​សិទ្ធិ​ម​នុស្សឯ​ក​រាជ្យ​ចំ​នួន ២៣ ​រូប ​ដែលជ្រើស​រើស​មក​ពី​ជុំ​វិញពិ​ភព
​លោក។ ​ពួក​គេ​បម្រើ​ការ​ក្នុង​សមត្ថ​ភាព​របស់​ខ្លួន​ផ្ទាល់ ​និង​មិនតំ​ណាង​ឲ្យ​រដ្ឋ​ភា​គី​ណា​មួយ​ឡើយ។ ​សេ​ច​ក្តីសន្និ​ដ្ឋាន​ចុង​ក្រោយ​របស់​គ​ណៈ​កម្មាធិ​ការ​នេះ ​គឺ​ជា​ការ​វាយ​តម្លៃឯ​ក​រាជ្យ​មួយ អំ​ពី​ការ​គោរព​កាតព្វ​កិច្ច​សិទ្ធិ​ម​នុស្ស​របស់​រដ្ឋ​នា​នា ​ក្រោម​សន្ធិ​សញ្ញា​នេះ។ ​សម្រាប់ព័​ត៌​មាន​បន្ថែម ​សូម​ចូល​ទៅ​កាន់៖
http://www.ohchr.org/en/hrbodies/cedaw/pages/cedawindex.aspx       
 
​សម្រាប់វិប​សាយ​ព័ត៌​មាន ​និងបណ្តាញ​សង្គម​របស់​អ្នក៖ មា​តិ​កា​ពហុ​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ & ​សារ​គន្លឹះៗ​ទាក់​ទង​នឹង​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​របស់​យើង ​អាច​រក​បាន​នៅ​លើបណ្តាញ​សង្គម​សិទ្ធិ​ម​នុស្ស អ.ស.ប ​ដូច​មា​ន​រាយ​ខាង
​ក្រោម​នេះ។ ​សូមភ្ជាប់បញ្ជូន​មក​យើង ​ដោយ​ប្រើ​ចំណុច​ទាញ​ត្រឹម​ត្រូវ៖
 
ធ្វីត​ធឺ៖ @UNHumanRights
​ហ្វេ​ស​ប៊ុក៖ unitednationshumanrights
បណ្តាញ​សង្គម​ចែ​ក​រំ​លែ​ក​រូប​ថត ​និង​ខ្សែ​វីដេ​អូ៖ unitednationshumanrights
ហ្គោហ្គឺល+: unitednationshumanrights
យូ​ធូប៖ unohchr