សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០១៦
អ្នកជំនាញការ អ.ស.ប ជម្រុញឲ្យគោរពសិទ្ធិស្ត្រីជនបទ ទទួលស្គាល់តួនាទីដ៏សំខាន់របស់ពួកគេ ក្នុងការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្រ
ទីក្រុងហ្ស៊ឺណែវ (៤ ខែមីនា ឆ្នាំ២០១៦) - នៅមុនទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃអង្គារ ទី៨ ខែមីនា គណៈកម្មាធិការទទួលបន្ទុកការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ (ស៊ី ដ) អំពាវនាវឲ្យមានការផ្តោតលើស្ត្រីនិងកុមារីជនបទ និងការអនុវត្តន៍មានប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ដែលក្នុងនោះភាគច្រើននិយាយអំពីស្ថានភាពស្ត្រីជនបទ។ គណៈកម្មាធិការនេះ ដែលឃ្លាំមើលការអនុវត្តន៍របស់រដ្ឋ
ភាគីនៃអនុសញ្ញាស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រីភេទ បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការការពារនិងការលើកស្ទួយសិទ្ធិស្ត្រីនិងកុមារីជនបទ អនុលោមតាមមាត្រា១៤ នៃអនុសញ្ញានេះ និងស្របតាមអនុសាសន៍ទូទៅលេខ ៣៤ ដែលគណៈកម្មាធិការនេះ ទើបតែបានអនុម័តស្តីពីសិទ្ធិស្ត្រីជនបទ។”* ៖
ស្រ្តីជនបទ មានមួយភាគបួននៃចំនួនប្រជាជនសរុបនៃពិភពលោក គឺជាស្ត្រីដែលរស់នៅតាមជនបទ។ សន្និសីទ អ.ស.ប ជាច្រើន បានទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ពួកគេដល់ការអភិវឌ្ឍជនបទ ស្បៀងអាហារ និងអាហារូបត្ថម្ភ ព្រមទាំងការកាត់បន្ថយភាពក្រីក្រ។ ទោះជាដូច្នោះក្តី ពួកគេបន្តជួបប្រទះបញ្ហាប្រឈមជាច្រើន រាប់ទាំងរបាំងដ៏រឹងរុសនិងជាប្រព័ន្ធ ដល់ការអនុវត្តន៍សិទ្ធិស្រ្តីឲ្យបានពេញលេញ។
នៅប្រទេសជាច្រើន តម្រូវការជាក់លាក់របស់ស្រ្តី មិនត្រូវបានដោះស្រាយត្រឹមត្រូវក្នុងច្បាប់ គោលនយោបាយ ថវិកាជាតិ និងថវិកាថ្នាក់មូលដ្ឋានឡើយ។ ពួកគេនៅតែត្រូវបានផាត់ចេញពីភាពជាអ្នកដឹកនាំ និងមុខតំណែងធ្វើការសម្រេចនៅគ្រប់កម្រិត ដែលបានរងផលប៉ះពាល់មិនសមាមាត្រ ដោយសារតែផ្នត់គំនិតអវិជ្ជមាន អំពើហិង្សាផ្អែកលើយេនឌ័រ និងការទទួលបានមិនគ្រប់គ្រាន់នូវធនធាននិងសេវាសង្គមជាមូលដ្ឋាន។
ចំពោះស្ថានភាពពិសេសរបស់ស្ត្រី និងកុមារីជនបទ គណៈកម្មាធិការនេះ ជម្រុញឲ្យសហគមន៍អន្តរជាតិ រួមទាំង
រដ្ឋាភិបាលនានា ធ្វើឲ្យប្រាកដ តាមរយៈការផ្តល់សិទ្ធិអំណាចឲ្យពួកគេ ក្នុងចំណោមនោះមាន៖
- ការអនុម័តក្របខ័ណ្ឌគតិយុត្តិដែលមិនរើសអើង និងការផ្តល់ភាពងាយស្រួល និងលទ្ធភាពសមរម្យដល់ស្ត្រីជនបទក្នុងការស្វែងរកយុត្តិធម៌
- ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីជនបទ ដោយផ្តោតលើតម្រូវការពិសេសរបស់ក្រុមស្រ្តីបាត់បង់ឱកាសនិងដែលគេមិនសូវយកចិត្តទុកដាក់គិតគូ
- ការបង្កើតបរិយាកាសអំណោយផល តាមរយៈវិធានការពិសេសបណ្ដោះអាសន្ន រាប់បញ្ចូលទាំងកម្មវិធី និងគោលនយោបាយដែលមានគោលដៅលើកកម្ពស់លក្ខខណ្ឌសេដ្ឋកិច្ចនិងសង្គមរបស់ស្ត្រីជនបទ
- ការលុបបំបាត់ផ្នត់គំនិតអវិជ្ជមាន ទំនៀមទម្លាប់និងការអនុវត្តន៍ដែលគ្រោះថ្នាក់ រាប់បញ្ចូលទាំងកុមារ និងអាពាហ៍ពិពាហ៍ដោយបង្ខំ ការកាត់អវយវៈភេទរបស់ស្ត្រី និងច្បាប់ដែលរើសអើង និងទំនៀមទំលាប់ស្តីពីការ ទទួលមរតក
- ការបង្ការរាល់ទម្រង់នៃអំពើហិង្សាប្រឆាំងនឹងស្ត្រីភេទ រួមទាំង អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្រ្តី និងការងារដោយបង្ខំ
- ការចូលរួមប្រកបដោយអត្ថន័យ ក្នុងជីវភាពនយោបាយ និងជីវភាពសាធារណៈនៅគ្រប់កម្រិត
- ការអនុម័តគោលនយោបាយពាក់ព័ន្ធ និងរចនាសម្ព័ន្ធស្ថាប័ន សម្រាប់ការអភិវឌ្ឍន៍ និងការរីកចម្រើនពេញលេញរបស់ស្ត្រីជនបទ
- លទ្ធភាពទទួលបានការអប់រំ សម្ភារៈបរិក្ខា និងសេវាគាំពារសុខភាព ដែលមានគុណភាពនិងមានតំលៃសមរម្យ កាលានុវត្តភាពការងារ លំនៅដ្ឋានសមរម្យ ទឹកស្អាតសម្រាប់ទទួលទាន និងអនាម័យ លទ្ធភាពទទួលបានដីធ្លី និងឥណទាន បច្ចេកវិទ្យាថ្មីៗ រួមទាំងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍
- ការបង្ការទប់ស្កាត់ស្ត្រីជនបទពីផលវិបាកអវិជ្ជមាន ពីការទទួលបាន ឬការទិញដី តាមរយៈក្រុមហ៊ុនជាតិ និងក្រុមហ៊ុនពហុជាតិ និងឬ ប្រទេសបរទេសផ្សេងៗ ព្រមទាំងដោយសារឧស្សាហកម្មនិស្សារណ និងគម្រោងខ្នាតធំ និង
- ការការពារ និងសន្តិសុខរបស់ស្ត្រី និងកុមារីជនបទ ក្នុងបរិបទរួមនៃគ្រោះមហន្តរាយដែលកើនឡើង ជាប់ទាក់ទងនឹងបំលាស់ប្តូរអាកាសធាតុ ព្រមទាំងវិបត្តិដទៃផ្សេងទៀត រួមទាំងមហន្ដរាយដែលមនុស្សជាអ្នកបង្កើតឡើង។
គណៈកម្មាធិការជឿជាក់ថា ការដោះស្រាយស្ថានភាពស្ត្រីជនបទ នឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម ការពង្រឹងបទដ្ឋាននិងស្តង់ដារសិទិ្ធមនុស្ស ព្រមទាំងការធ្វើឲ្យសម្រេចគោលដៅទាំងឡាយដែលបានអនុម័តយល់ព្រមដោយសហគមន៍អន្តរជាតិ។”
ចប់
ទាញយកអនុសាសន៍ទូទៅលេខ ៣៤ ស្តីពីសិទ្ធិស្ត្រីជនបទ៖
http://tbinternet.ohchr.org/Treaties/CEDAW/Shared%20Documents/1_Global/INT_CEDAW_GEC_7933_E.pdf
សម្រាប់សំណើព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបន្ថែម សូមទាក់ទងមក លីហ្ស ស្រូស្សែល្ល (Liz Throssell) តាម
រយៈទូរស័ព្ទលេខ +៤១ (0) ២២ ៩១៧ ៩៤៦៦/ +៤១ ៧៩ ៧៥២ ០៤៨៨ ឬអ៊ីម៉ែល ethrossell@ohchr.org
សវតា
ស៊ី ដ មានសមាសភាពអ្នកជំនាញការសិទ្ធិមនុស្សឯករាជ្យចំនួន ២៣ រូប ដែលជ្រើសរើសមកពីជុំវិញពិភព
លោក។ ពួកគេបម្រើការក្នុងសមត្ថភាពរបស់ខ្លួនផ្ទាល់ និងមិនតំណាងឲ្យរដ្ឋភាគីណាមួយឡើយ។ សេចក្តីសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការនេះ គឺជាការវាយតម្លៃឯករាជ្យមួយ អំពីការគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់រដ្ឋនានា ក្រោមសន្ធិសញ្ញានេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
http://www.ohchr.org/en/hrbodies/cedaw/pages/cedawindex.aspx
សម្រាប់វិបសាយព័ត៌មាន និងបណ្តាញសង្គមរបស់អ្នក៖ មាតិកាពហុប្រព័ន្ធផ្សព្វផ្សាយ & សារគន្លឹះៗទាក់ទងនឹងសេចក្តីប្រកាសព័ត៌មានរបស់យើង អាចរកបាននៅលើបណ្តាញសង្គមសិទ្ធិមនុស្ស អ.ស.ប ដូចមានរាយខាង
ក្រោមនេះ។ សូមភ្ជាប់បញ្ជូនមកយើង ដោយប្រើចំណុចទាញត្រឹមត្រូវ៖
ធ្វីតធឺ៖ @UNHumanRights
ហ្វេសប៊ុក៖ unitednationshumanrights
បណ្តាញសង្គមចែករំលែករូបថត និងខ្សែវីដេអូ៖ unitednationshumanrights
ហ្គោហ្គឺល+: unitednationshumanrights
យូធូប៖ unohchr