ភ្នំពេញ (៩ ឧសភា ២០១៧) អត្ថបទបកប្រែជាភាសាខ្មែរនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលនៃសហភាពអន្តរសភា (IPU) ជាអង្គការពិភពលោកមួយនៃសភាជាតិ ដែលបានអនុម័ត កាលពីថ្ងៃទី ៥ មេសា ២០១៧ ពាក់ព័ន្ធនឹងករណីរបស់សមាជិកសភាចំនួន១៥ រូប នៃគណបក្សសង្គ្រោះជាតិរបស់កម្ពុជា ឥឡូវនេះ អាចរកបានហើយ។ នៅក្នុងសេចក្តីសម្រេចនោះ សហភាពអន្តរសភា “សំដែងការខកចិត្ត ដោយសារគ្មានការរីកចម្រើនណាមួយច្បាស់លាស់ក្នុងការដោះស្រាយរឿងក្តី” “អាចសន្មត់ថា កង្វះឆន្ទះនយោបាយ … ក្នុងការដោះស្រាយករណីទាំងនេះ” ”នៅតែមានកង្វល់យ៉ាងខ្លាំងថា សមាជិកសភាគណៈបក្សប្រឆាំងមួយផ្នែកធំ ... បន្តប្រឈមការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិជាមូលដ្ឋានរបស់ពួកគេខាងសេរីភាពក្នុងការបញ្ចេញមតិយោបល់ ការបង្កើតសមាគម និងការជួបប្រជុំ ដោយចាត់ទុកថា ការរិតត្បិតទាំងនេះធ្វើឲ្យអន្តរាយដល់សិទ្ធិរបស់ពួកគេក្នុងការចូលរួមក្នុងជីវភាពនយោបាយ” និង ”សម្តែងនូវក្តីសង្ឃឹមសម្រាប់ការអត់ឱនឲ្យកាន់តែច្រើនឡើង និងការទទួលយកនៃតួនាទីរបស់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា”។ សហភាពអន្តរសភាបានជំរុញឲ្យមានការបន្តនូវកិច្ចសន្ទនានយោបាយ និងការគោរពសេរីភាពសម្តែងមតិ ការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី។ សូមអានសេចក្តីសម្រេចទាំងស្រុងអំពីប្រទេសកម្ពុជា ជាភាសាខ្មែរ និងជាភាសាអង់គ្លេស។