​ភ្នំ​ពេញ (១៥ ​ម​ក​រា ២០១៦)៖ ​សិក្ខា​សា​លាស្តី​ពីធុ​រ​កិច្ច ​និងសិទិ្ធ​ម​នុស្ស ​និង​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ ​បា​ន​ប្រារព្វ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៥ ​ខែ​ម​ក​រា ​ដែល​មា​ន​កិច្ច​សហ​ការ​រៀប​ចំ​ដោយ​គ​ណៈ​មេធា​វី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា (BAKC) ​និង​ការិ​យាល័យ OHCHR។ ​ក្នុង​អំឡុង​វគ្គ​មួយ ​សិក្ខា​កាម​បាន​ទ​ទួល​បទពិ​សោ​ធន៍​ពី ECCC ​និង​សា​លា​ក្តី​អន្តរ​ជា​តិ​ផ្សេង​ទៀត​លើ​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ ។ ​គោល​កា​រណ៍សច្ចាធា​រណ៍និរ​ទេស​ត្រូវ​បាន​គូ​សបញ្ជាក់​ថា​ជា​គន្លឹះ​សំ​ខាន់​ដើម្បីធា​នា​ថា​ការ​ឃុំ​ខ្លួ​នបណ្តោះ​អាសន្ន​ត្រូវ​បាន​ប្រើ​ជា​វិ​ធាន​ការពិ​សេស។ ​មេ​ធា​វី​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ផង​ដែរ​ឲ្យ​លើក​វិ​ធាន​ការ​ជំនួស​ទៅ​ចៅក្រម ​ដោយ​ត្រូវ​រួមបញ្ចូល​នូវ​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​នា​នា។ ​សិក្ខា​សា​លា​នេះ​បា​នបញ្ចប់​ដោយ​មានសន្ទ​រក​ថា​បិទ​ពី ​លោក​ស្រី Claudia de la Fuente ​ប្រ​ធាន​អង្គ​ភា​ព​នី​តិ​រដ្ឋ​នៃ​ការិ​យាល័យ OHCHR។ ​សូម​មើល​រ​បៀប​វា​រៈ​សិក្ខា​សា​លា​ជា​ភា​សា ​អង់គ្លេស | ​ខ្មែរ