ទីក្រុងហ្ស៊ឺណែវ (២២ ធ្នូ ២០១៦) អនុស្សារណៈនៃការយោគយល់គ្នា (MOU) របស់ការិយាល័យ OHCHR ជាមួយរដ្ឋាភិបាលត្រូវបានចុះហត្ថលេខាហើយ ដែលបានបញ្ចប់ភាពមិនច្បាស់លាស់ដែលមានរយៈពេលប្រហែល មួយឆ្នាំ អំពីការបន្តប្រតិបត្តិការរបស់យើងនៅប្រទេសកម្ពុជា។ អត្ថបទចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា(MOU) នេះ គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងមួយដែលអាចទទួលយកបានទាំងសងខាង ដែលពិចារណាអំពីជំហររបស់ភាគីទាំងពីរ។ ការិយាល័យ OHCHR សូមស្វាគមន៍ចំពោះការទទួលស្គាល់អំពីអាណត្តិរបស់ខ្លួន ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិហើយសង្ឃឹមដោយសោមនស្សចំពោះការបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋាភិបាល លើការលើកស្ទួយ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា។ អត្ថបទទាំងស្រុងនៃអនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះអាចរកបានជាភាសាអង់គ្លេស និងភាសាខ្មែរ។