ភ្នំពេញ (១០ ធ្នូ ២០១៥) - ដើម្បីប្រារព្ធទិវាសិទិ្ធមនុស្ស ការិយាល័យ OHCHR ប្រចាំកម្ពុជា បានផ្តល់កម្មវិធីប្រកួតឆ្លើយសំណួរតាមអនឡាញ ដែលអ្នកចូលរួម អាចសាកល្បងវាស់ស្ទង់ចំណេះដឹងរបស់ខ្លួនអំពីសិទ្ធិមនុស្ស ដោយឆ្លើយដប់សំណួរក្នុងមួយថ្ងៃអំពីការងាររបស់ការិយាល័យ OHCHR សិទ្ធិរបស់ពួកគេ នៅក្រោមលិខិតូបឧបករណ៍អន្ដជាតិរបស់ អ.ស.ប នានា និងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅអំឡុងសប្តាហ៍មុនការមកដល់នៃទិវាសិទ្ធិមនុស្ស។ កម្មវិធីសំណួរ-ចម្លើយនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមឆ្លើយសំណួរ ជាង ៥០០ នាក់ ដែលជាសាធារណជន នៅកម្ពុជា។ ទោះជាពិធីប្រកួតឆ្លើយសំណួរបានបិទបញ្ចប់ហើយក្តី ក៏ចម្លើយអាចរកបានលើអនឡាញ សម្រាប់អ្នកដែលនៅតែមានបំណងចង់សាកល្បងចំណេះដឹងរបស់ខ្លួន។ តើអ្នកយល់ដឹងច្បាស់កម្រិតណាអំពីសិទិ្ធមនុស្ស? សូមមើលចម្លើយនៃសំណួរទាំងអស់នោះជាភាសា អង់គ្លេស និងខ្មែរ។