​ភ្នំ​ពេញ (១០ ​ធ្នូ ២០១៥​) - ​ដើម្បី​ប្រារព្ធ​ទិ​វា​សិ​ទិ្ធ​ម​នុស្ស​ ​ការិ​យាល័យ OHCHR​ ​ប្រ​ចាំ​កម្ពុជា បាន​ផ្តល់​កម្ម​វិ​ធី​ប្រ​កួតឆ្លើយ​សំណួរ​តាម​អន​ឡា​ញ ​ដែល​អ្នក​ចូល​រួម ​អាច​សា​កល្បង​វាស់ស្ទង់​ចំ​ណេះ​ដឹង​របស់​ខ្លួន​អំ​ពី​សិទ្ធិ​ម​នុស្ស​ ​ដោយ​ឆ្លើយ​ដប់​សំណួរ​ក្នុង​មួយ​ថ្ងៃអំ​ពី​ការ​ងារ​របស់​ការិ​យាល័យ OHCHR ​សិទ្ធិ​របស់​ពួក​គេ​ ​នៅ​ក្រោម​លិ​ខិ​តូបឧ​ប​ក​រណ៍​អ​ន្ដ​ជា​តិ​របស់ អ.ស.ប ​នា​នា ​និងអំ​ពី​ស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុជា ​នៅ​អំឡុងស​ប្តា​ហ៍​មុន​ការ​មក​ដល់​នៃ​ទិ​វា​សិទ្ធិ​ម​នុស្ស​។ ​កម្ម​វិ​ធី​សំណួរ-​ចម្លើយ​នេះ​ទ​ទួល​បាន​ជោ​គ​ជ័យ​យ៉ាង​ខ្លាំង ​ដោ​យ​មានអ្នក​ចូល​រួមឆ្លើ​យ​សំណួរ ​ជាង ៥០០ ​នាក់​ ​ដែលជា​សា​ធា​រណ​ជន​ នៅ​កម្ពុជា​។ ​ទោះ​ជា​ពិ​ធី​ប្រ​កួត​ឆ្លើយ​សំណួរ​បា​ន​បិទបញ្ចប់​ហើ​យ​ក្តី ​ក៏​ចម្លើយ​អាច​រក​បាន​លើ​អនឡាញ ​សម្រាប់​អ្នក​ដែល​នៅ​តែ​មាន​បំណង​ចង់​សា​កល្បង​ចំ​ណេះ​ដឹង​របស់​ខ្លួន​។ ​តើ​អ្នក​យល់​ដឹង​ច្បាស់​កម្រិត​ណាអំ​ពី​សិ​ទិ្ធ​ម​នុស្ស​? ​សូម​មើល​ចម្លើយ​នៃ​សំណួរ​ទាំង​អស់​នោះ​ជា​ភា​សា​ ​អង់គ្លេស​ ​និង​ខ្មែរ