ភ្នំពេញ (៣ កុម្ភៈ ២០១៦)៖ វគ្គបណ្តុះបណ្តាលអន្តរកម្មរបស់ការិយាល័យ OHCHR សម្រាប់អង្គការយុវជន ស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស បានបញ្ចប់ថ្ងៃទីពីររបស់ខ្លួនហើយ។ មានសិក្ខាកាមជាយុវជនចំនួន ២៥ នាក់ បានចូលរួមយ៉ាងសកម្មលើបញ្ហា និងទស្សនាទាននានា រាប់ទាំងបទដ្ឋានសិទ្ធិមនុស្សអន្ដរជាតិពាក់ព័ន្ធ, ការទទួលខុសត្រូវផ្នែកសង្គមរបស់សាជីវកម្ម និងគោលការណ៍ណែនាំ អ.ស.ប ស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស។ កិច្ចពិភាក្សាជាក្រុមមានប្រធានបទសំខាន់ៗដូចជា ក្របខ័ណ្ឌ “ការពារ គោរព និងដំណោះស្រាយ” ហើយសិក្ខាកាមបានផ្តល់គំនិត និងការឆ្លុះបញ្ចាំងរបស់ខ្លួនលើករណីសិក្សាពិតប្រាកដមួយ។ សូមមើមរបៀបវារៈវគ្គបណ្តុះបណ្តាលជាភាសា អង់គ្លេស ៕