​ទី​ក្រុងហ្សឺ​ណែវ (៩ ​កញ្ញា ២០១៩) ​បន្ថែម​លើ​ផ្នែក​ដ៏​សំ​ខាន់ស្តី​ពី​កា​រ​ប្រែ​ប្រួល​អា​កាសធា​តុ ​សេ​ច​ក្តី​ថ្លែង​ការ​ខាង​ក្រោម ​មាន​ការ​និ​យា​យ​សំ​ដៅ​ជាក់​លាក់​ដល់ប្រ​ទេស​កម្ពុ​ជា ...

​នៅ​ប្រ​ទេស​កម្ពុ​ជា ​ទោះ​បី​ជា​មាន​ការ​ទ​ទួល​ស្គាល់​ពី​កិច្ច​សហ​ការ​ដែល​បន្ត​មាន​របស់​អាជ្ញាធរ​ជា​មួយ​ការិ​យាល័យ​របស់​ខ្ញុំ​ក៏​ដោយ ​ក៏​ខ្ញុំ​នៅ​តែ​មា​ន​កង្វល់អំ​ពី​កា​រ​បន្ត​មាន​ការ​ដាក់​សម្ពាធ​ទៅ​លើ​សមាជិក ​និង​អ្នក​គាំ​ទ្រ​អតីត​គណ​បក្ស​ប្រ​ឆាំង​ដ៏​ធំ​មួយ ​ដែល​បា​ន​រំ​លា​យ​កាល​ពី​ចុង​ឆ្នាំ ២០១៧។ ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក នគ​រ​បាល ឬ​តុ​លា​ការ ​បាន​ធ្វើ​កា​រ​សាក​សួរ​ម​នុស្ស​ជាង ១៣០ ​នាក់ ​និង​យ៉ាង​ហោច​ណាស់​ក៏​មាន​សមាជិក ឬ​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រ​ឆាំង​ចំ​នួន ២២ ​នាក់​ដែរ ​ដែ​លបច្ចុប្បន្ន​កំ​ពុង​ជាប់​ឃុំ ​ក្រោម​ការ​ចោទប្រ​កាន់​ពី​បទល្មើ​សព្រ​ហ្ម​ទណ្ឌ​ជាច្រើ​ន​ក​រ​ណី ឬ​ត្រូវ​បានផ្តន្ទា​ទោ​សព្រ​ហ្ម​ទណ្ឌ ​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយប្រ​យោល ​ទៅ​នឹង​ការ​សម្តែង​ម​តិ​ន​យោ​បាយ​របស់​ខ្លួន។ ​សិទ្ធិ​ទ​ទួល​បាន​ការ​អភិវឌ្ឍ​ចាំ​បាច់​ត្រូវ​មាន​ការ​ចូល​រួម​ពី​ជនគ្រប់​រូប​នៅ​ក្នុង​ការ​ធ្វើ​សេ​ច​ក្តី​សម្រេច​ចិត្ត ​រាប់​ទាំង ​អ្នក​ទាំង​ឡាយ​ដែល​មាន​ទស្ស​នៈ​រិះ​គន់​ផង​ដែរ ​ហើយ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​រដ្ឋាភិ​បាល​ឲ្យ​ចាត់​វិ​ធាន​ការ​ទាំង​ឡាយ​ដើម្បី​ធា​នា​ឲ្យ​មា​ន​កិច្ចសន្ទ​នា​ពិ​ត​ប្រាកដ ​និង​ឲ្យ​មាន​ការ​គោរព​សេ​រី​ភាព​ជា​មូល​ដ្ឋាន។

​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​បើក​ដោយឧត្តម​ស្នង​ការ អ.ស.ប ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​លោក​ស្រី ​មីស្យែល ​បាស្យេឡេត ​នៅ​ទី​នេះ