​ទី​ក្រុងហ្សឺ​ណែវ (១១ ​កញ្ញា ២០២០) - ​សេ​ច​ក្តី​សង្ខេប​ព័ត៌​មានស្តី​ពី​កម្ពុ​ជា​ដោយ​អ្ន​ក​នាំ​ពាក្យ​របស់ឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស

​ចាប់​តាំង​ពី​ថ្ងៃ​ទី៣១ ​ខែ​កក្ក​ដា ​មក ​នៅ​ពេល​ដែល ​លោក ​រ៉ុង ឈុន ​អ្នក​សហ​ជីព​កម្ម​ករ​ដ៏​លេច​ធ្លោ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅឯ​គេហ​ដ្ឋាន​របស់​គាត់ ​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ​ដោយ​មន្រ្តីនគ​របា​លប្រ​ហែល ៣០ ​នាក់ ​យើង​បាន​ចងក្រង​ជា​ឯក​សារ​នូវ​ការ​ចាប់​ខ្លួន​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​ចំ​នួន ២៤ ​រូប ​នៅ​ក្នុងប្រ​ទេស​កម្ពុ​ជា ​រាប់​ទាំង ​មាន​ការ​ចាប់​ខ្លួន​ម​នុស្ស​ចំ​នួន ​ប្រាំ​បី ​នាក់ ​គ្រាន់​តែ​នៅ​ក្នុង​ខែ​កញ្ញា​នេះ។ ​មាន​ម​នុស្ស​ដប់​បី​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​ដោះ​លែង​ជា​បន្ត​បន្ទាប់ ​បន្ទាប់​ពី​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​ដោយ​បង្ខិត​បង្ខំ​ដើម្បីបញ្ឈប់ស​កម្ម​ភាព​សិទ្ធិ​ម​នុស្ស។ ​មាន​ម​នុស្ស​ចំ​នួន​ដប់​ពីរ ​នាក់ ​កំ​ពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​នៅ​ឡើយ ​ក្នុង​នោះ​មាន​ស្ត្រីម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​បន្ទាប់​ពី​ចាក​ចេញ​ពី​ការិ​យាល័​យ​សិទ្ធិ​ម​នុស្ស​អង្គ​កា​រស​ហប្រ​ជា​ជាតិ​ប្រ​ចាំ​កម្ពុ​ជា ​កាល​ពី​ថ្ងៃ​ចន្ទ (០៧ ​កញ្ញា)។
 
​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ភាគ​ច្រើ​ន​ប្រ​ឈម​នឹង​ការ​ចោទប្រ​កាន់​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទឧ​ក្រិដ្ឋ​រួម​មាន ​អ្នក​ការពា​រ​ប​រិស្ថាន​បី​រូប។ ​មាន​អ្នក​ការពា​រ​ប​រិស្ថាន​ពីរ​រូប​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុក​ថា​ពួក​គេ​មាន​ផែន​ការ​ដើរ​ទៅ​ផ្ទះ​លោ​កនា​យ​ក​រដ្ឋ​មន្រ្តី​ដើម្បី​លើក​ឡើង​ពី​សក្តា​នុ​ពល​ជីវ​ចម្រុះ ​និង​ការ​ព្រួយបា​រម្ភអំ​ពី​ទឹក​ជំនន់​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​បឹង​តា​មោក។
 
​មា​ន​បុគ្គល​ជា​ច្រើន​ត្រូវ​បា​ន​រាយ​កា​រណ៍​ផង​ដែរ​ថា​បាន​ទ​ទួល​ការគំរា​ម​កំ​ហែង​តាម​ទូ​រ​ស័ព្ទ ​រួម​ទាំង ​ការ​គំ​រា​ម​កំ​ហែង​ដល់​អាយុ​ជី​វិត​ផង​ដែរ ប្រ​សិន​បើ ​ពួក​គេ​មិ​នបញ្ឈប់ស​កម្ម​ភាព​សិទ្ធិ​ម​នុស្ស​របស់​ពួក​គេ​នោះ​ទេ ​ហើយ​ត្រូវ​បា​ន​រាយ​កា​រណ៍​ថា ​ពួក​គេ​ត្រូវ​បាន​គេ​តាម​ដាន​ផង​ដែរ។ បច្ចុប្បន្ន​នេះ ​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស​ជាច្រើ​ន​កំ​ពុង​លាក់​ខ្លួន​ដោយ​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន។
 
​យើង​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​កា​រ​ប្រើ​ប្រាស់​កម្លាំង​មិន​ចាំ​បាច់ ​និងហួ​សប្រមាណ​របស់​កង​កម្លាំង​សន្តិ​សុខ​ប្រ​ឆាំង​នឹង​ក្រុមបា​តុក​រ​ស្ត្រី​យ៉ាង​តិច​ចំនួ​ន​ប្រាំ​លើក​ផ្សេង​គ្នា ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​ហើយ​ថ្មីៗ​នេះ​ទៀត​គឺ​នៅ​ថ្ងៃ​ទី០៤ ​ខែ​កញ្ញា​មា​នបា​តុក​រ​ស្ត្រីម្នាក់​មួយ​រូប​ត្រូវ​បាន​គេ​រុញច្រាន​យ៉ាង​សា​ហាវ​ទៅ​លើ​ដី ​ហើយ​ស្ត្រី​នោះ​ត្រូវ​ចូល​សម្រាក​មន្ទីរ​ពេទ្យ។ ​យើង​ក៏​បាន​ចងក្រង​ជា​ឯក​សារ​ផង​ដែរ​នូវ​កា​របំភិ​តបំ​ភ័យ​ដល់​អ្នក​ដែល​ចូល​រួម​ក្នុងបា​តុ​កម្មអ​ហិង្សា ​ដែល​រួម​មាន​ទាំង ​ក្រុម​អ្នក​ត​វ៉ា​អំពាវ​នាវ​ឲ្យ​មាន​វិ​ធាន​កា​រណ៍​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ផ្នែក​សេដ្ឋ​កិច្ច​នៃ​ជំងឺកូ​វីដ-១៩ ​ទៅ​លើ​ជីវ​ភាព​រស់​នៅ ស​កម្ម​ជន​ប​រិស្ថាន ​ក៏​ដូច ​ជា​អ្នក​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ផង​ដែរ។
 
​នៅ​ថ្ងៃ​ទី០៧ ​ខែ​កញ្ញា ក្រ​សួង​ម​ហា​ផ្ទៃ​បា​នប្រ​កាសស​កម្ម​ភាព​របស់​អង្គ​ការ​តាម​សហគ​មន៍​ចំ​នួន​ពីរ​ថា​ជាស​កម្ម​ភាព​ខុស​ច្បាប់ ​ដោយ​ចោទប្រ​កាន់​អង្គ​ការ​ទាំង​ពីរ​នេះ​ថា “​ធ្វើស​កម្ម​ភាព​បង្កើត​ឲ្យ​មាន​កា​រ​បង្ក​រឿង ​និង​ការ​ញុះ​ញង់​ដែល​ប៉ះ​ពាល់​ដល់ស្ថេរ​ភាព សន្តិ​សុខ សណ្តាប់ធ្នាប់​សា​ធា​រ​ណៈ ​និង​បង្កើត​ភាព​វឹក​វរ​នៅ​ក្នុង​សង្គម ​តាម​រ​យៈ​កា​រ​ប្រើ​ប្រាស់បណ្តាញ​សង្គម ​និងបណ្តាញ​សារ​ព័ត៌​មាន​ដ​ទៃ​ទៀត ​ដើម្បីផ្សព្វ​ផ្សាយ​អត្ថ​បទ​ខិត្ត​ប័ណ្ណ ​រូប​ភាព ​វីដេ​អូឃ្លីប ​និង​ការ​ធ្វើ​បា​តុ​កម្ម​ខុស​ច្បាប់”។ ​អង្គ​ការ​មួយ​ចំ​នួន​ផ្សេង​ទៀត ​បាន​ទ​ទួល​ការ​ចុះ​មើល​ពី​សំ​ណាក់​មន្រ្តី​ដើម្បី​ត្រួត​ពិ​និត្យ​ការ​ចុះ​ឈ្មោះ ​អត្ត​សញ្ញាណ ​និង​ឯក​សារ​ផ្សេង​ទៀត ​ដែល​ដំ​ណាល​គ្នា​នោះ​អង្គ​ការ​ទាំង​នោះ​ត្រូវ​បាន​គេ​កំ​ពុង​បន្ត​តាម​ដាន​នៅ​ឡើយ។
 
ស្ថាន​ភាព​នា​ពេ​លបច្ចុប្បន្ន​នេះ ​បង្ហាញ​ឲ្យ​យើង​កាន់​តែ​ឃើញ​នូវ​ការ​មិន​អត់​អោន​របស់​រដ្ឋាភិ​បាល​ចំ​ពោះ​គំ​និត​ផ្ទុយ​ពី​ខ្លួន ​និង​ការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ ​ការ​ជួប​ជុំ​ដោ​យសន្តិ​វិ​ធី ​និង​ការ​ចងក្រង​ស​មា​គម។ ​កា​រ​ត្រួត​ពិ​និត្យ​នោះ​ផ្តោត​សំ​ខាន់​ទៅ​លើ​អង្គ​កា​រ​សិទ្ធិ​ម​នុស្ស ​អ្នក​ការពា​រ​ប​រិស្ថាន ​និង​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស។ ​យើង​សូម​អំពាវ​នាវ​ដល់​រដ្ឋាភិ​បាល​ឲ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ​ជា​បន្ទាន់ ​និង​ដោយគ្មាន​លក្ខ​ខណ្ឌ ​ចំ​ពោះ​ការ​អ​នុ​វត្ត​សិទ្ធិ​ទាំង​នេះ​របស់​ពួក​គេ ​ហើយ​សូមបញ្ចប់​នូវ​កា​របំភិ​តបំ​ភ័យ​ទៅ​លើ​តួ​អង្គ​សង្គម​ស៊ី​វិល។ ​យើង​សូម​អំពាវ​នាវ​ដល់​កម្លាំសន្តិ​សុខបញ្ឈប់​នូវ​កា​រ​ប្រើ​កម្លាំង​មិន​ចាំ​បាច់ ​និងហួ​សប្រ​មាណ ​ដែល​គិត​ថា​ជា​ជម្រើស​តែ​មួយ​គត់​នោះ ​និង​សូមបញ្ឈប់​កា​របំភិ​តបំ​ភ័យ​ដល់​អ្នក​ត​វ៉ា​ទាំង​ឡាយ។
 
​ចប់