ហ្ស៊ឺណែវ (២៨ កញ្ញា ២០១៦) - ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅថ្ងៃនេះ អ្នកស្រី សាស្រ្តាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានផ្តល់នូវការរកឃើញរបស់អ្នកស្រីពីបេសកកម្មចុងក្រោយរបស់អ្នកស្រីទៅកាន់ប្រទេសកម្ពុជាក្នុងខែមីនា ឆ្នាំនេះ។ នៅក្នុងសេចក្តីថ្លែងការនេះ អ្នកស្រីសាស្រ្តាចារ្យ បានកត់សម្គាល់ថា មានវឌ្ឍនភាពរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងសិទ្ធិស្ត្រី ការពង្រឹងការរៀបចំតុលាការ រាប់ទាំងឯករាជភាពរបស់ប្រព័ន្ធតុលាការ និងបញ្ជីឈ្មោះបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីបានចង្អុលបង្ហាញឲ្យឃើញនូវផ្នែកជាច្រើនដែលតម្រូវឲ្យមានការកែលម្អ
រូមមាន ឯករាជភាពរបស់ប្រព័ន្ធតុលាការ សេរីភាពសម្តែងមតិ និងនីតិរដ្ឋ។ អ្នកស្រីក៏បានសម្តែងកង្វល់ចំពោះភាពវឹកវរផ្នែកនយោបាយកាលពីពេលថ្មីៗនេះនៅក្នុងប្រទេស ជាពិសេស ពាក់ព័ន្ធនឹងការបោះឆ្នោតឃុំ/សង្កាត់ និងបោះថ្នាក់ជាតិនាពេលខាងមុខ។
“សេចក្តីប្រាថ្នាចង់បាន ដែលមានបញ្ជាក់ក្នុងបុព្វកថានៃកិច្ចព្រមព្រៀងទីក្រុមបារីស កាលពីម្ពៃប្រាំឆ្នាំមុន” ដែលអ្នកស្រីសាស្ត្រាចារ្យ ស្មីត ពោលអះអាង នៅចុងសេចក្តីថ្លែងការណ៍ថា “ដើម្បីជំរុញបង្រួបបង្រួមជាតិ និងធានាឲ្យប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិស្វ័យសម្រេចតាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ” គឺនៅតែមានទំនាក់ទំនងគ្នានាពេលបច្ចុប្បន្ននេះ។ សូមអានរបាយការណ៍ទាំងស្រុងជាភាសាអង់គ្លេស និងភាសាខ្មែរ។