ញ៉ូវយ៉ក (១៧ វិច្ឆិកា ២០១៥) - អគ្គលេខាធិការ បាន និងកំពុងតាមដានដោយក្តីកង្វល់អំពីភាពតានតឹងកំពុងកើនឡើងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅកម្ពុជា។ ដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី នៅថ្ងៃទី១៣ ខែវិច្ឆិកា និងឧប្បត្តិហេតុដែលបានកើតឡើងមុននេះ ប្រឆាំងនឹងសមាជិកសភា និងមេដឹកនាំគណបក្សប្រឆាំង គឺជាស្ថានការណ៍វិវឌ្ឍគួរឲ្យព្រួយបារម្ភ។
អគ្គលេខាធិការសូមជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្តកិច្ចសហការ និងកិច្ចសន្ទនា និងអំពាវនាវតួអង្គនយោបាយទាំងអស់បញ្ចៀសអំពើហិង្សា ការបំភិតបំភ័យ និងការយាយី។ បរិយាកាសដែលគ្មានការគំរាមកំហែងនៃកិច្ចសន្ទនាបែបប្រជាធិតេយ្យគឺសំខាន់ចាំបាច់សម្រាប់ស្ថិរភាពនយោបាយ និងសង្គមដែលមានសន្តិភាព។