ទីក្រុងហ្សឺណែវ (៩ ធ្នូ ២០១៩) - នេះគឺជាលទ្ធផលរយៈពេលមួយឆ្នាំនៃយុទ្ធនាការដ៏ខ្លាំងក្លា - ដែលគួរឲ្យកត់សម្គាល់ដោយមនុស្សវ័យក្មេង។ វាជារឿងសមគួរហើយ ជាពិសេសដែលថា ឆ្នាំនេះយើងប្រារព្ធទិវាសិទិ្ធមនុស្សនៅក្នុងអំឡុងពេលដែលមានសន្និសីទ អ.ស.ប ដ៏សំខាន់នៅទីក្រុងម៉ាដ្រីដ ដើម្បីលើកកម្ពស់យុត្តិធម៌ អាកាសធាតុ។ យើងជំពាក់គុណ កុមារ ក្មេងជំទង់ និងយុវជនពេញវ័យ រាប់លាននាក់ ដែលបានក្រោកឈរ ហើយនិយាយចេញជាសាធារណៈកាន់តែខ្លាំងឡើងៗអំពីវិបត្តិដែលភពផែនដីរបស់យើងកំពុងតែប្រឈម។
ជាការពិតណាស់ មនុស្សវ័យក្មេងៗទាំងនេះ កំពុងចង្អុលបង្ហាញថា នេះគឺជាអនាគតរបស់ពួកគេ ហើយជាអនាគតដែលកំពុងមានបញ្ហា ហើយវាក៏ជាអនាគតរបស់អ្នកទាំងអស់ដែលគេទាំងនោះនៅមិនទាន់កើតនៅឡើយ។ វាគឺជាពួកគេដែលនឹងត្រូវទទួលនូវផលវិបាកពេញលេញនៃសកម្មភាព ឬកង្វះសកម្មភាពដោយមនុស្សជំនាន់មុន ដែលបច្ចុប្បន្នគេទាំងនោះកំពុងគ្រប់គ្រងរដ្ឋាភិបាល និងអាជីវកម្ម អ្នកសម្រេចចិត្តលើអនាគតរបស់ប្រទេសនីមួយៗ នៅតាមតំបន់ និងភពផែនដីទាំងមូល ពឹងអាស្រ័យ។
សូមមើលសេចក្តីថ្លែងការណ៍ទាំងស្រុងតាមប្រព័ន្ធផ្សព្វផ្សាយ។
សូមមើលសេចក្តីថ្លែងការណ៍ជាខ្សែវីដេអូរបស់ឧត្តមស្នងការ។