ទីក្រុងហ្ស៊ឺណែវ (១៦ មិថុនា ២០១៦) – “ ក្រុមហ៊ុនឯកជនទាំងឡាយ ធ្វើការសម្រេចចិត្តដែលប៉ះពាល់យ៉ាងខ្លាំងទៅលើសេរីភាពសម្តែងមតិឌីជីថល និងសេរីភាពអ៊ីនធឺណិត” នេះបើតាមប្រសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសេរីភាពនៃគំនិត និងការសម្តែងមតិ លោក ដាវីដ កាយ៉េ (David Kaye) ដែលប្រកាសបើកជាផ្លូវការនូវគម្រោងដ៏ធំមួយ ក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យមើលពីទំនួលខុសត្រូវខាងសិទ្ធិមនុស្សរបស់វិស័យឯកជននៅក្នុងយុគ្គសម័យឌីជីថល។ សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងជាភាសាអង់គ្លេស។