ហ្សឺ​ណែវ (៩​ ​មេ​សា ២០២០) - ​អ្នក​ជំនាញ អ.ស.ប ​បាន​ផ្ញើ​លិ​ខិតឧ​បា​ស្រ័យ​មួយ​ច្បាប់ ​ដែល​បង្ហាញ​កង្វល់អំ​ពី​សេ​ច​ក្តីព្រាង​ច្បាប់​របស់​ប្រ​ទេស​កម្ពុ​ជា ស្តី​ពី​ការគ្រប់គ្រង​ប្រ​ទេស​ជា​តិ​ស្ថិត​ក្នុង​ភាព​អាសន្ន។ ​យោង​តាម​អ្នក​ជំនាញឯ​ក​រាជ្យ ប្រ​សិន​ជា​ត្រូវ​បាន​អ​នុម័ត ​ច្បាប់​នេះ​អា​ច​រឹ​ត​ត្បិត​សិទ្ធិ​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ​សិទ្ធិ​ខាង​ស​មា​គម ​និង​សិទ្ធិ​ជួប​ជុំ​ដោ​យសន្តិ​វិ​ធី ​ហើយ​និង​សិទ្ធិ​ក្នុង​ការដើ​រ​ហើរ ​ដូច​មាន​ចែង​ក្នុងក​តិ​កា​សញ្ញា​អន្តរ​ជា​តិស្តី​ពី​សិទ្ធិ​ពល​រដ្ឋ ​និង​សិទ្ធិ​ន​យោ​បាយ។

​អ្នក​ជំនាញឯ​ក​រាជ្យ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិ​បាល​កម្ពុ​ជា ផ្តល់​ព័ត៌​មានស្តី​ពី​វិ​ធាន​ការ​ទាំង​ឡាយ​ដែល​ត្រូវ​អ​នុ​វត្ត ​ដើម្បី​ធា​នា​អ​នុ​លោម​ភាព​នៃ​សេ​ច​ក្តីព្រាង​ច្បាប់​នេះ ​តា​ម​កាតព្វ​កិច្ច​របស់​ប្រ​ទេស​កម្ពុ​ជា​ក្រោម​ច្បាប់ ​និង​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ។

​សូម​អាន​លិ​ខិតឧ​បា​ស្រ័យ ​ដែល​អ្នក​ជំ​នាញ អ.ស.ប ​បាន​ផ្ញើ​ជូន​រដ្ឋាភិ​បាល​កម្ពុ​ជា ​នៅ​ថ្ងៃ​ទី៩ ​ខែ​មេ​សា ​ឆ្នាំ២០២០​នៅ​ទី​នេះ