ទីក្រុងហ្ស៊ឺណែវ (១០ មីនា ២០១៦) – នៅពេលបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់លោកទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ប្រធានសិទ្ធិមនុស្ស អ.ស.ប លោក ហ្សេដ បានមានប្រសាសន៍ថា បានសម្តែងការភ្ញាក់ផ្អើលរបស់លោកចំពោះចំនួនកើនឡើងដែលមិនធ្លាប់មាននៃការគំរាមកំហែងដល់លំហប្រជាធិ បតេយ្យនៅទូទាំងពិភពលោក។ ការចាប់ខ្លួន ការយាយី និងការកាត់ទោសតួអង្គសង្គមស៊ីវិល បានសម្គាល់ឃើញនៅក្នុងឆ្នាំ២០១៥ គឺផ្ទុយទៅនឹងការផ្តល់សច្ចាប័នលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងសិទ្ធិមនុស្ស អ.ស.ប ដែលគួរតែតំណាងឲ្យការប្តេជ្ញាចិត្តរបស់រដ្ឋនានាក្នុងការការពារសិទ្ធិមនុស្ស។ បើគ្មានសេរីភាពពិតប្រាកដជាក់ស្តែងនៅនឹងកន្លែងទេ ហានិភ័យនៃការផ្តល់សច្ចាប័នទាំងនោះ គឺងាយនឹងក្លាយជាអ្វីដែលថា “សិទិ្ធមនុស្សដាក់តាំងបង្ហាញគ្រាន់តែឲ្យល្អមើលនោះឡើយ” លោក ហ្សេដ បានមានប្រសាសន៍ដូច្នេះ។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងជាភាសា អង់គ្លេស | ខ្មែរ ។