​ទី​ក្រុងញូវ​យ៉ក (៣១ ​ឧ​សភា​ ២០១៦) - ​អគ្គ​លេខាធិការ អ.ស.ប ​លោក ​បាន ​គីមូន ​បាន​សម្តែង​កង្វល់ “អំ​ពី​ភាព​តាន​តឹង​កំ​ពុង​កើន​ឡើ​ងរ​វាង​គណ​បក្ស​កាន់អំ​ណាច ​និង​គណ​បក្ស​ប្រ​ឆាំង​នៅ​កម្ពុ​ជា ​ជាពិ​សេស ការ​ចាប់​ខ្លួន ឬកា​រ​ប៉ុ​ន​ប៉ង​ចាប់​ខ្លួន​សមាជិក​សភា ដែល​មានអ​ភ័យ​ឯក​សិទ្ធិ​សភា។” ​លោក​បាន​គូ​សបញ្ជាក់​ថា “​បរិ​យាកា​ស​មួយ​នៃ​កា​រសន្ទ​នា​បែប​ប្រ​ជាធិ​បតេយ្យដែលគ្មាន​ការ​គំ​រា​ម​កំ​ហែង​គឺ​សំ​ខាន់ ​សម្រាប់​ស្ថិរ​ភាព​ន​យោ​បាយ ​និង​សង្គម​មួយដែល​មាន​សន្តិ​ភាព ​និង​វិ​បុល​ភាព។” ​នេះ​បើ​តាម​អ្ន​ក​នាំ​ពាក្យ​របស់​លោក​ដែល​បាន​មាន​ប្រ​សាសន៍​ទាក់​ទង​នឹង​ភាពច​លាចល​ ​កាល​ពីពេល​ថ្មីៗ​នេះ​នៅ​កម្ពុ​ជា។ ​អ្ន​ក​នាំ​ពាក្យ​របស់​លោក​មា​នប្រ​សាសន៍​ដូច​នេះ​នៅ​ក្នុង​អំឡុង​ពេល​សំណួរ-​ចម្លើយ ​នៅ​វគ្គ​សង្ខេប​ព័ត៌​មាន​ពេល​រ​សៀល ​នៅ​ទី​ក្រុងញូវ​យ៉ក។ ​សូម​អាន ​សំណួរ-​ចម្លើយ​ទាំង​ស្រុង​ជា​ភា​សា ​អង់គ្លេស ​ | ​ខ្មែរ​