ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សហការជាមួយ សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA) អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia) អង្គការស្ម័គ្រចិត្ត ដើម្បីសង្គម (CVS) សមាគមបណ្តាញយុវជនកម្ពុជា (CYN) អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) ដោយមាន ការឧបត្ថម្ភមូលនិធិដោយ សហភាពអឺរ៉ុប សហការរៀបចំការប្រកួតពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស ដើម្បីបង្ហាញការទទួលស្គាល់ចំពោះយុវជនដែលបាន ឬនឹងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស តាមរយៈសកម្មភាពចូលរួមនៅក្នុងសហគមន៍ ឬសង្គមរបស់ខ្លួន។
ព័ត៌មានលម្អិតអំពីប្រកួតប្រជែងនៅទីនេះ។
សូមផ្ញើពាក្យស្នើសុំទៅកាន់៖ psok@ohchr.org
ព័ត៌មានបន្ថែមអំពីការប្រកួតប្រជែង សូមទាក់ទង៖ psok@ohchr.org
ការិយាល័យឧត្តមស្នងការនឹងមានវគ្គណែនាំអំពីការប្រកួតប្រជែងនៅការិយាល័យនៅទីក្រុងភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ១១:០០ ព្រឹក និងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ១១:០០ ព្រឹក។
សូមចុះឈ្មោះនៅទីនេះប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ចូលរួម៖ https://bit.ly/32mLE29