ថ្ងៃ​ទី ៣០​ ​ខែ​តុលា ​ឆ្នាំ២០១៥
 
អ្នក​នាំ​ពាក្យ​របស់​ឧត្តម​ស្នងការ​ អ.ស.ប ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​៖ ​រ៉ា​វី​ណា សេម​ដាសា​នី
​ទី​តាំង​៖ ​ទី​ក្រុង​ហ្ស៊ឺ​ណែវ
​កម្ម​វត្ថុ៖ ប្រ​ទេស​កម្ពុជា
 
​យើង​មា​នការ​ព្រួយបា​រម្ភ​អំពី​បរិ​យា​កាស​ធ្លាក់​ដុន​ដាប ​សម្រាប់​អ្នក​ន​យោ​បាយ​គណ​បក្ស​ប្រ​ឆាំង ​និង​ស​កម្ម​ជន​នៅ​ប្រ​ទេស​កម្ពុជា​។ ទន្ទឹ​មនឹង​មានស​កម្ម​ជន​គណ​បក្ស​ប្រ​ឆាំង​ចំ​នួន១១ ​នាក់ ​ត្រូវ​បានផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ពី​ ៧ ​និង ២០ ​ឆ្នាំ​ ពីបទ​ចូល​រួម​ ​ឬ​ដឹក​នាំ “​កុប​កម្ម” ​នោះ ​មាន​សមាជិក​ព្រឹទ្ធស​ភាគណ​បក្ស​ប្រ​ឆាំង​មួយ​រូប​ទៀត ​បច្ចុប្បន្ន​បាននិង​កំ​ពុង​រង់​ចាំ​ស​វ​នាការ​ពី​បទ​ចោទ​ប្រ​កាន់ផ្សេងៗគ្នា ​រាប់​ទាំង​ បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧ​ក្រិដ្ឋ និង​ការ​ក្លែង​បន្លំ​ឯក​សារ​សាធា​រ​ណៈ​។ ​ហើ​យ​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ម​កនេះ ​មានអ្នក​ត​វ៉ា​មួ​យ​ក្រុម​ដែល​គាំ​ទ្រ​រដ្ឋា​ភិ​បាល​នៅ​រាជធា​នី​ភ្នំ​ពេញ​ បា​នវាយប្រ​ហារដោយ​ផ្ទាល់​មាត់ និងលើ​រូ​ប​រាង​កាយ​ទៅលើ​សមាជិក​សភា​របស់​គណ​បក្ស​ប្រ​ឆាំង ​និង​បាន​គម្រាម​ដល់​សុ​វត្ថិ​ភាព​លំ​នៅ​ដ្ឋាន​ឯក​ជន​របស់​អ​នុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា ដែល​ទង្វើនេះ​មាន​ច​រិតជាការវាយប្រ​ហា​រដែល​មា​នការ​រៀប​ចំ​។ ​មានសេ​ច​ក្តី​រា​យកា​រណ៍​បាន​ឲ្យ​ដឹង​ថា នគ​របាល ​និង​កង​កម្លាំង​សន្តិ​សុខ​របស់​រដ្ឋបា​លបានឈ​រ​មើល ​នៅ​ពេលដែល​ការ​វាយ​ប្រ​ហារ​នេះ​កើត​ឡើង​ ដែល​វា​ផ្ទុយ​គ្នា​ស្រ​ឡះ​ទៅ​នឹង​ការ​ឆ្លើយ​តប​របស់​ពួកគេ ​ទៅលើ​ក្រុមអ្នក​ត​វ៉ា ឬ​បាតុ​កម្ម ដែ​លបា​ន​កើត​មាននា​ពេល​កន្លង​មក ដែល​ធ្វើ​ឡើងដោ​យ​ក្រុម​អ្នក​រិះ​គន់រដ្ឋាភិបាល​។
 
​យើង​សូម​គូស​បញ្ជាក់​ថា ​សិទ្ធិ​ជួប​ប្រ​ជុំ​ដោយ​សន្តិ​វិ​ធី ​និង​សេ​រី​ភាព​ក្នុងកា​របញ្ចេញ​ម​តិ​ ​គឺជា​សិទ្ធិ​របស់​បុគ្គលគ្រប់​រូប ដោ​យមិនគិត​អំពី​គំ​និត​ន​យោ​បាយ ​ឬ​គំ​និត​ផ្សេង​ទៀត​របស់​ពួក​គេ​ឡើយ​។ ​វា​គឺ​ជា​ទំនួលខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុងការ​ធា​នាថា ​បុគ្គល​ទាំង​ឡាយ មិន​ត្រូវ​បាន​គេ​កំណត់​គោល​ដៅ ​សម្រាប់​និន្នាការ​ន​យោ​បាយ​របស់​ខ្លួន ​ឬ​សម្រាប់​ការ​ស​ម្តែ​ង​ម​តិ​ជំ​ទាស់​ឡើយ។
 
            ​យើង​សូម​ស្វាគ​មន៍​ចំ​ពោះការ​បង្កើត​គ​ណៈ​កម្ម​ការ​ស៊ើប​អង្កេត​មួយ លើ​ឧប្បត្តិ​ហេ​តុ​ដែល​បា​ន​កើត​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ម​កនេះ ​ប៉ុន្តែ​យើង​ក៏​សូម​បញ្ជាក់​ថា​ ​ការ​ស៊ើប​អង្កេត​នេះ​ ​នឹង​អាច​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ​លុះ​ត្រា​ធ្វើ​ឡើងដោយឯ​ក​រាជ្យ ​មិន​លំ​អៀង ​ដោយ​ហ្មត់​ចត់​ និង​ឆាប់​រហ័ស។ ​ជន​ទាំង​ឡាយ​ណា​ដែល​ទ​ទួល​ខុស​ត្រូវ​ចំ​ពោះ​អំ​ពើ​ហឹ​ង្សា​នេះ ​ត្រូវ​តែ​បាន​នាំ​ខ្លួន​ទៅ​តុ​លា​ការ ​ដើម្បីផ្តន្ទា​ទោស​ទៅតាម​ច្បាប់​។
 
            ​យើង​ក៏​សូមជ​ម្រុ​ញ​ផង​ដែរ​ឲ្យ​រដ្ឋា​ភិ​បាល​ចាត់​រាល់​វិ​ធាន​ការ​ចាំ​បាច់​នា​នា ​ដើម្បី​ធា​នា​សន្តិ​សុខ​របស់​
តំ​ណា​ង​រា​ស្រ្ត ​ដែល​ប្រ​ជា​ពល​រដ្ឋ​កម្ពុ​ជា​បាន​បោះ​ឆ្នោត​ឲ្យ​តាម​បែប​ប្រ​ជាធិ​បតេយ្យ​ ​ដោយ​មិន​គិត​ពីនិន្នា​ការ​ន​យោ​បាយ​របស់ ​ពួក​គេ ​ហើ​យ​ក៏​ត្រូវ​ធា​នា​ផង​ដែរ​ថា ​កង​យោធ​ពល​ខេ​មរ​ភូ​មិន្ទ​កម្ពុ​ជា ​និង​កង​កម្លាំងសន្តិ​សុខ​ផ្សេង​ទៀត​របស់​រដ្ឋ​ ​ត្រូវ​គោរព​ទាំង​ស្រុង​នូវ​ក្រម​សីល​ធម៌​សម្រាប់​ម​ន្រ្តី​ប្រ​តិ​បត្តិ​ច្បាប់ (​សេ​ច​ក្តី​សម្រេច​ចិត្ត​លេខ ៣៤/១៦៩​ ​របស់​ម​ហាសន្និ​បាត) ។ *


​ចប់
 
* ក្រម​សីល​ធម៌​សម្រាប់​ម​ន្រ្តី​ប្រ​តិ​បត្តិ​ច្បាប់ (​សេ​ច​ក្តី​សម្រេច​ចិត្ត​លេខ ៣៤/១៦៩​ ​របស់​ម​ហាសន្និ​បាត) ។
http://www.ohchr.org/EN/ProfessionalInterest/Pages/LawEnforcementOfficials.aspx


​សម្រាប់​ព័ត៌​មាន​បន្ថែម ​និង​កា​រ​សាក​សួរ​ព័ត៌​មាន​ផ្សេងៗ ​សូម​មេត្តា​ទាក់​ទង​មក៖ ​រ៉ូផឺត ខូ​វីល្ល (Rupert Colville) ​តាម​រ​យៈ​ទូ​រ​ស័ព្ទ​លេខ (+៤១ ២២ ៩១៧ ៩៧៦៧ /  / rcolville@ohchr.org) ឬ ​រ៉ា​វី​ណា ​សេម​សា​ដា​នី (Ravina Shamdasani) ​តាម​រ​យៈ​ទូ​រ​ស័ព្ទ​លេខ (+៤១ ២២ ៩១៧ ៩១៦៩/  rshamdasani@ohchr.org ) ឬ ​សេ​សីល ​ប៉ូល្លី (Cécile Pouilly) ​តាម​រ​យៈ​ទូ​រ​ស័ព្ទ​លេខ (+៤១ ២២ ៩១៧ ៩៣១០/  cpouilly@ohchr.org)



​សម្រាប់វិប​សាយ​ព័ត៌​មាន ​និង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​របស់​អ្នក៖ ​ចំ​ពោះ​សារ​ ​សំ​ខាន់ៗ​អំ​ពី​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន ​អាច​រក​បាន​នៅ​លើ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​សិ​ទិ្ធ​ម​នុស្ស​ អ.ស.ប ​ដូច​មា​ន​រាយ​ឈ្មោះ​ខាង​ក្រោម​នេះ​។ ​សូម​ប្រើ​អក្ស​រ​កាត់​សំ​គាល់ ឬ tag ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផ្ញើ​មក​កាន់​យើង។
 
ទ្វីត​ធឺ (Twitter)៖ UNrightswire
​ហ្វេ​ស​ប៊ុក (Facebook)៖ unitednationshumanrights
ហ្គោហ្គីល (Google+)៖ unitednationshumanrights
យូ​ធូប (Youtube)៖  unohchr