ញ៉ូវ​យ៉ក (១៧ ​វិច្ឆិកា ២០១៥) - ​អគ្គ​លេខាធិការ​ ​បាន និង​កំ​ពុង​តាម​ដាន​ដោយ​ក្តី​កង្វល់អំ​ពី​ភាព​តាន​តឹង​កំ​ពុង​កើន​ឡើង​រ​វាង​គណ​បក្ស​កាន់​អំ​ណាច ​និង​គណ​បក្ស​ប្រ​ឆាំង​នៅ​កម្ពុជា។ ​ដីកា​ចាប់​ខ្លួន​មេដឹ​ក​នាំគណ​បក្សប្រ​ឆាំង ​លោក ​សម ​រ​ង្ស៊ី ​នៅ​ថ្ងៃ​ទី១៣ ​ខែ​វិច្ឆិកា ​និង​ឧប្បត្តិ​ហេ​តុដែល​បា​ន​កើត​ឡើង​មុន​នេះ ប្រ​ឆាំង​នឹង​ស​មាជិក​សភា​ និង​មេ​ដឹក​នាំគណ​បក្ស​ប្រ​ឆាំង​ ​គឺ​ជា​ស្ថា​ន​កា​រណ៍​វិវឌ្ឍ​គួរ​ឲ្យ​ព្រួយ​បា​រម្ភ។
 
​អគ្គ​លេខាធិ​ការ​សូម​ជំ​រុញ​ឲ្យ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា ​និង​គណ​បក្ស​សង្គ្រោះ​ជា​តិ ​បន្ត​កិច្ច​សហ​ការ និង​កិច្ចសន្ទ​នា និង​អំពាវ​នាវ​តួ​អង្គន​យោ​បាយ​ទាំង​អស់បញ្ចៀស​អំ​ពើ​ហិង្សា​ ​ការ​បំភិ​តបំ​ភ័យ ​និង​ការ​យា​យី​។ ​បរិ​យា​កាសដែល​គ្មាន​ការ​គំ​រាម​កំ​ហែង​នៃ​កិច្ចសន្ទ​នា​បែប​ប្រ​ជា​ធិ​តេ​យ្យ​គឺ​សំ​ខាន់​ចាំ​បាច់​សម្រាប់​ស្ថិរ​ភាព​ន​យោ​បាយ​ ​និង​សង្គម​ដែល​មាន​សន្តិ​ភាព​។