សេ​ច​ក្តី​ថ្លែងកា​រណ៍​តាម​វីដេ​អូ ​នៅទិ​វា​សិទ្ធិ​ម​នុស្ស​ឆ្នាំ២០១៥ ​របស់ឧត្តម​ស្នងការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស

ហ្ស៊ឺ​ណែវ (១០ ​ធ្នូ ២០១៥) -  ក្នុង​ឱ​កាសទិ​វាសិទិ្ធ​ម​នុស្ស​ឆ្នាំ​នេះ ​យើង​ចង់​ឲ្យពិ​ភព​លោកឆ្លុះបញ្ចាំង​ពី​អត្ថ​ន័យ​នៃ​សេ​រី​ភាព។
​សេ​រី​ភាព​គឺជាឧត្តម​គ​តិ​ដែល​គាំ​ទ្រ​អ្វី​ដែល​យើង​ទ​ទួល​ស្គាល់នា​ពេ​លបច្ចុប្បន្ន​នេះ​ថាជា ​នី​តិ​សិទ្ធិ​ម​នុស្ស ​អន្តរ​ជា​តិ ​បទ​ដ្ឋាន ​និង​បទប្បញ្ញត្តិ ​ដែ​ល​ការ​ពារ ​និង​ធានា​សិទ្ធិ​របស់​យើង។
ទិ​វា​សិទ្ធិ​ម​នុស្ស​ឆ្នាំ២០១៥​នេះ ​ចាប់ផ្តើមយុទ្ធ​នាការ​រ​យៈ​ពេល​មួយ​ឆ្នាំ​ពេញ ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៥០ ​នៃ​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​ចំ​នួន​ពីរ​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​គេ​បំ​ផុត ​គឺ ក​តិកា​សញ្ញា​អន្តរ​ជា​តិស្តី​ពី​សិទ្ធិ​ពល​រដ្ឋ ​និង​សិទ្ធិ​ន​យោ​បាយ ​និងក​តិកា​សញ្ញា​អន្តរ​ជា​តិស្តី​ពី​សិទ្ធិ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និងវប្បធម៍។
​ឯក​សារ​ទាំង​ពីរ​នេះ ​រួមជា​មួយ​នឹង​សេ​ច​ក្តីប្រ​កាសជា​សា​កលស្តី​ពី​សិទ្ធិ​ម​នុស្ស ​បង្កើត​បានជា​ច្បាប់​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ ​ដែល​ចែង​រួម​គ្នាអំ​ពីសិទិ្ធ​ពល​រដ្ឋ ​សិទ្ធិ​ន​យោ​បាយ ​សិទ្ធិ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និង​វប្ប​ធម៌ ​ដែលជា​សិទ្ធិ​មានជាប់​ពី​កំណើត​របស់​ម​នុស្សគ្រប់​រូប។
​សេ​រី​ភាព​ដែល​ចែង​នៅក្នុង​ឯក​សារ​ទាំង​នេះ​គឺ​មាន​លក្ខ​ណៈជា​ស​កល។ ​ឯក​សារ​ទាំង​នេះ​អ​នុ​វត្ត​ចំ​ពោះ​ម​នុស្សគ្រប់​រូប គ្រប់​ទី​កន្លែង។ ​ទម្លាប់​អ​នុ​វត្តន៍ជា​ប្រ​ពៃ​ណី ​បទ​ដ្ឋាន​វប្ប​ធម៌ ​មិន​អាច​យក​មក​ធ្វើជា​យុត្តិ​កម្ម​ក្នុងការ​ដក​ហូត​សេ​រី​ភាព​ទាំង​នេះ​បាន​ឡើយ។
​សេ​រី​ភាព​ទាំង​នេះក្តោ​ប​នូវ​សេ​រី​ភាពជា​មូល​ដ្ឋាន ​រួច​ផុត​ពី​ភាព​ភ័យ​ខ្លាច ​ទុគ៌ត​ភាព ​សេ​រី​ភា​ពក្នុង​ការ​និ​យា​យស្តី ​និង​សេ​រី​ភាព​ខាង​ការ​គិត ​ស​តិ​សម្បជញ្ញៈ ​និង​សាសនា។   
ពិ​ភព​លោក​បាន​ផ្លាស់ប្តូរ​ចាប់​ពី​ពេល​ម​ហាសន្និ​បាត អ.ស.ប ​បាន​អ​នុម័ត ក​តិកា​សញ្ញា​ចំ​នួន​ពីរ​នៅ​ឆ្នាំ​១៩៦៦។ ក​តិកា​សញ្ញា​ទាំង​នោះ ​រួម​នឹង​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស​ផ្សេង​ទៀត ​បានដើ​រ​តួនា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការធា​នា​ឲ្យ​មាន​ការ​គោរព ​និង​ការ​ទ​ទួល​ស្គាល់កាន់​តែប្រ​សើរ ​ក្នុង​អំឡុង​ពេល​ជ្រួលច្របល់ ​ប្រាំ​ទស្សវត្សរ៍​កន្លង​ទៅ​នេះ។
​ជា​ការ​ពិត​ណាស់ ​បញ្ហា​ប្រ​ឈម​ជា​ច្រើន​នៅ​តែ​កើត​មាន​នៅ​ឡើយ។ ​អ្នក​ធ្វើ​សេ​ចក្ដីព្រាងក​តិកា​សញ្ញា ​គ្រាន់​តែ​មាន​គំនិ​ត​តិ​ច​តួចអំ​ពី​បញ្ហា​នា​នា ​ដូច​ជា ​ឯក​ជន​ភាពឌី​ជី​ថល ​វិ​ធាន​កា​រ​ប្រ​ឆាំង​ភេរវ​កម្ម ​និង​ការ​ផ្លាស់ប្តូរ​អា​កាស​ធា​តុ ​ប៉ុន្តែ​ការ​គោរព​សេ​រី​ភាព​នៅ​តែ​បន្ត​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់សន្តិ​ភាព សន្តិ​សុខ ​និង​កិច្ច​អភិវឌ្ឍ ​សម្រាប់​ជនគ្រប់​រូប។ 
​ដោយ​យើង​ត្រូវ​ប្រារព្ធ​អបអ​រ​សេ​រី​ភាព ​ដូច្នះ​សូម​ចូល​រួម​ជា​មួយ​យើង ​និង​ជួយផ្សព្វ​ផ្សាយ​សារ​នេះ​ទៅ​កាន់​ពិ​ភព​លោក​ថា ​សិទ្ធិ​របស់​យើង ​សេ​រី​ភាព​របស់​យើង​គឺ​មិន​អាច​លក់ ​ដូរ ផ្ទេរ ឬ​ដក​ហូត​បាន ​និង​មាន​ជាប់​ពី​កំណើត​មក ​ចាប់​ពី​ពេល​នេះត​ទៅ ​និង​ជា​និច្ចនិ​រន្តរ៍។