​ទី​ក្រុងហ្ស៊ឺ​ណែវ (៩ ​មីនា ២០១៦) – ៩ ​មីនា ២០១៦ – រ​បាយ​កា​រណ៍​ថ្មី​មួយ ​ដែល​បាន​ដាក់​បង្ហាញ​នៅ​ថ្ងៃ​នេះ ​ជូន​ដល់​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស​អង្គ​កា​រស​ហប្រ​ជា​ជា​តិ ផ្តល់​អ​នុ​សាសន៍​ជា​ច្រើនស្តី​ពី​ការ​រៀប​ចំ ​និង​ការ​បង្ការទុ​ក​មុន​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដើម្បី​ការពា​រ​សិទ្ធិ​របស់​បាតុ​ករ ​អ្នកឈ​រ​មើល ​និងន​គរ​បាល ​ក្នុង​អំឡុង​ពេល​មាន​ការ​ជួប​ជុំ​ជា​សា​ធា​រ​ណៈ​នានា។
រ​បាយ​កា​រណ៍​នេះ ​ត្រូវ​បាន​ដាក់​បង្ហាញ​រួម​គ្នា​លើក​ដំ​បូង​ដោយ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​ការ​សម្លាប់​ភ្លាមៗ ឬ​តាម​អំ​ពើ​ចិត្ដ ​ក្រៅ​ប្រ​ព័ន្ធ​តុ​លា​ការ ​លោក គ្រីស្តូហ្វ ​ហ៊ីនស៍ (Christof Heyns) ​និង​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តី​ពី​សេ​រី​ភាព​ក្នុង​ការ​ជួប​ប្រ​ជុំ​ដោយ សន្តិ​វិ​ធី ​និង​ការ​បង្កើត​សមា​គម ​លោក ​ម៉ៃ​ណា ​គី​អៃ (Maina Kiai)។
“​ការ​គ្រប់គ្រង​បាន​ត្រឹម​ត្រូវ​នៃ​ការ​ជួប​ប្រ​ជុំ​នានា ​នៅ​ក្នុង​ក​រ​ណី​ជា​ច្រើន ​អាច​ប្រើ​ប្រាស់​ដើម្បី​បង្ការ​កា​រ​កើន​ឡើង​នៃស្ថាន​ភាព ​និង​ការ​ផ្ទុះ​ឡើង​ជាយ​ថា​ហេ​តុ​នូវ​អំ​ពើហឹង្សា” ​អ្នក​ជំនាញ​ការ អ.ស.ប ​ទាំង​ពីរ​រូប ​បាន​មា​នប្រ​សាសន៍ ​ដូច្នេះ​ក្នុង​សេ​ច​ក្តីប្រកា​ស​ព័ត៌​មាន​មួយ ​ដោយ​ផ្អែក​លើ​បទ​បង្ហាញ​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុងហ្ស៊ឺ​ណែវ។
​ក្នុង​អំឡុង​ពេល​ធ្វើ​សេ​ច​ក្តី​សង្ខេប ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​ទាំង​ពីរ​រូប​បាន​ពិ​ភាក្សាអំ​ពីសិទិ្ធ​នានា​ដែល​ទ​ទួល​រង​ផល​ប៉ះ​ពាល់ ​និង​បាន​សង្កត់​ធ្ងន់អំ​ពី​កាតព្វ​កិច្ច​របស់​រដ្ឋ ​ដែល​មិន​ត្រឹម​តែ​ការ​ពារ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ត្រូវ​ជួយ​សម្រប​សម្រួល​ដល់​ការ​អ​នុ​វត្ត​សិទ្ធិ​ទាំង​នេះ​ផង​ដែរ។
​អ​នុ​សាសន៍​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​ទាំង​ពីរ​រូប ​រាប់បញ្ចូល ​កាតព្វ​កិច្ច​របស់​រដ្ឋ​ដើម្បី​ជួយ​សម្រប​សម្រួល​ដល់​ការ​ជួប​ប្រ​ជុំ ​នី​តិ​វិ​ធី​ជូន​ដំ​ណឹង ​និងដែ​ន​កំណត់​អ​នុញ្ញាត​ទៅ​លើ​សិទ្ធិ​សេ​រី​ភាព​នៃ​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី​កា​រ​ប្រើ​ប្រាស់​កម្លាំង ​និង​ការឈ្លប​យក​កា​រណ៍​របស់នគ​រ​បាលអំ​ពី​ការ​ជួប​ប្រ​ជុំ ​លើ​សិទ្ធិ​ទ​ទួល​បា​ន​ព័ត៌​មាន ​និង​គណនេយ្យ​ភាព។
“​ការ​ជួប​ប្រ​ជុំ​នានា​អាចដើ​រ​តួនា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ការ​ពារ ​និង​ការ​សម្រេច​បាន​នូវ​សិទ្ធិ​ម​នុស្ស​នា​នា” ​អ្នក​ជំ​នាញ​ការ​បា​ន​ក្រើ​ន​រំឭក​ដូច្នេះ។ “​ការ​ជួប​ប្រ​ជុំ​ទាំង​នោះ​មិន​គួរ​ត្រូវ​បាន​មើល​ឃើញ ឬ​ចាត់​ទុក​ថា​ជា​ការ​គំ​រា​ម​កំ​ហែង​ឡើយ ​ប៉ុន្តែ​គួរ​តែ​ជាមធ្យោ​បាយ​មួយ​នៃ​កិច្ចសន្ទ​នា​ដែល​រដ្ឋ​គួរ​តែ​ចូល​រួម”។
​អ្នក​ជំ​នាញ​ការឯ​ក​រាជ្យ ឬ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​ទាំង​ពីរ​រូប ​ត្រូវ​បាន​តែង​តាំង​ដោ​យ​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស
អ.ស.ប ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុងហ្ស៊ឺ​ណែវ ​ដើម្បី​ពិ​និត្យ ​និ​ង​រាយ​កា​រណ៍​ត្រ​ឡប់​មក​វិញអំ​ពីស្ថាន​ភាព​របស់​ប្រ​ទេ​ស​មួយ ឬ​មូល​ប​ទសិទិ្ធ​ម​នុស្ស​ជាក់​លាក់​មួយ។ ​មុខ​តំ​ណែង​ទាំង​នេះ​ជា​មុខ​តំ​ណែង​កិត្តិ​យស ​ហើយ​អ្នក​ជំ​នាញ​ការ​មិន​មែន​ជា​បុគ្គ​លិក​របស់ អ.ស.ប ឬ​ទ​ទួល​បាន​ប្រាក់​បៀវត្សរ៍​សម្រាប់​កា​រ​ងារ​របស់​ពួក​គាត់​ឡើយ។
។ ​សូម​អា​នប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​ជា​ភា​សា

​ភា​សា ​អង់គ្លេស | ​ខ្មែរ ៕​
 ​អង់គ្លេស ៕​
​អង់គ្លេស | ​ខ្មែរ ៕​