ទីក្រុងហ្ស៊ឺណែវ/រាជធានីភ្នំពេញ (១៧ មីនា ២០១៦) – អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ដើម្បីវាយតម្លៃអំពីការទទួលបានសិទ្ធិរបស់ជនជាតិដើមភាគតិច និង សិទ្ធិស្រ្តី នៅក្នុងប្រទេស ជាពិសេស ទាក់ទងនឹងអំពើហិង្សាប្រឆាំងនឹងស្រ្តីភេទ។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងជាភាសា អង់គ្លេស | ខ្មែរ ។ សូមតាមមើលយើងលើទ្វីតធឺ (@OHCHR_Cambodia) ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោកស្រី។