ទីក្រុងហ្ស៊ឺណែវ (១២ ឧសភា ឆ្នាំ២០១៦) - ដើម្បីអបអរសារទរទិវាអន្តរជាតិប្រឆាំងការស្អប់មនុស្សស្រឡាញ់ភេទដូចគ្នា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ United Nations Free & Equal បានសួរសកម្មជនអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកគាំទ្រជុំវិញពិភពលោក នូវអ្វីដែលពួកគេកំពុងប្រយុទ្ធទាមទារដើម្បីប្រទេស និងសហគមន៍របស់ពួកគេ។ វីដេអូបានចាប់យកនូវឈុតមួយចំនួនអំពីកម្លាំង និងស្មារតីដែលសកម្មជនអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកគាំទ្រ នាំយកទៅបម្រើការងាររបស់ពួកគេ និងចម្រុះភាពយ៉ាងច្រើននៃមូលហេតុដែលជួយធ្វើឲ្យកើតមានឡើងចលនានេះនៅទូទាំងពិភពលោក។ ជាលទ្ធផលគឺការប្រារព្ធនូវសកម្មភាពចូលរួម និងជាការរំលឹកនូវមូលហេតុដែលយើងធ្វើការប្រយុទ្ធទាមទារ។ សូមមើលវីដេអូ “ហេតុអ្វីបានជាយើងប្រយុទ្ធទាមទារ” ជាភាសា អង់គ្លេស ។