ទីក្រុងភ្នំពេញ (៣១ ឧសភា ឆ្នាំ២០១៦) - សេចក្តីសម្រេចចិត្តរបស់ អ.ស.ប ស្តីពីសកម្មភាព ប្រឆាំងអំពើពុករលួយ(A/RES/51/59) ត្រូវបានមហាសន្និបាតអនុម័តនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៧ នៅតែមានពាក់ព័ន្ធនាពេលបច្ចុប្បន្ននេះ ដូចដែលសេចក្តីសម្រេចចិត្តនេះមានពាក់ព័ន្ធតាំងពីជិត ២០ ឆ្នាំមុន៖ គោលការណ៍ទូទៅទីមួយចែងថា “ការិយាល័យសាធារណៈ ដូចបានកំណត់ដោយច្បាប់ជាតិ គឺជាមុខតំណែង មួយដែលមានទំនុកចិត្ត សំដៅដល់ភារកិច្ចមួយត្រូវបំពេញបម្រើឲ្យផលប្រយោជន៍សាធារណៈ។ ដូច្នេះ ភក្ដីភាពខ្ពស់បំផុតរបស់មន្ត្រីសាធារណៈ ត្រូវតែដើម្បីផលប្រយោជន៍សាធារណៈនៃប្រទេសរបស់ខ្លួន ដូចបាន បង្ហាញឲ្យឃើញ តាមរយៈស្ថាប័នប្រជាធិបតេយ្យនានារបស់រដ្ឋាភិបាល។” សូមអានសេចក្តីសម្រេចចិត្តនេះ ទាំងស្រុង និងក្រមសីលធម៌ អន្តរជាតិសម្រាប់មន្ត្រីសាធារណៈជាភាសា អង់គ្លេស | ខ្មែរ ។