ទីក្រុងភ្នំពេញ (៣១ ឧសភា ឆ្នាំ២០១៦) - អត្ថបទបកប្រែជាភាសាខ្មែរនៃ សេចក្តីសម្រេចរបស់ សហភាព អន្តរសភា(IPU) ដែលជាអង្គការពិភពលោកមួយនៃសភាជាតិ ពាក់ព័ន្ធនឹងករណីចំនួនប្រាំ ដែលមានជាប់ទាក់ទិន នឹង សមាជិកសភាចំនួន១២ រូប នៃគណបក្សសង្គ្រោះជាតិ ឥឡូវនេះ អាចរកបានហើយ។ នៅពេលបិទបញ្ចប់ សម័យប្រជុំលើកទី១៩៨ នៃក្រុមប្រឹក្សាអភិបាលរបស់ខ្លួន ក្នុងខែមីនា នេះ សហភាពអន្តរសភា បានអំពាវនាវឲ្យ “គ្រប់ស្ថាប័នអំណាច និងគណៈបក្សនយោបាយទាំងអស់ រួមដៃគ្នាធ្វើការដើម្បីធានាថា...ជន ដែលបានញុះញង់ និងធ្វើការ វាយប្រហារ គំរាមកំហែង និងបំភិតបំភ័យ តំណាងរាស្រ្ត ត្រូវទទួលខុសត្រូវ ហើយនាពេលអនាគត អាជ្ញាធរ ពាក់ព័ន្ធត្រូវ ផ្តល់វិធានការការពារជាប្រព័ន្ធឲ្យបានឆាប់ និងមានប្រសិទ្ធភាព នៅពេលណាដែល សមាជិកសភាយល់ថា មានការទទួលរងការគំរាមកំហែង។” សូមអានសេចក្តីសម្រេច ទាំងស្រុងជាភាសា អង់គ្លេស | ខ្មែរ ។