ក្រុងភ្នំពេញ (០៣ មិថុនា ២០១៦) ក្រោយពេលដែលសប្តាហ៍មោទនភាពបានបិទបញ្ចប់ មានទីភ្នាក់ងារអ.ស.ប ចំនួនប្រាំ - អង្គការ UNAIDS អង្គការ UN Women អង្គការ UNICEF អង្គការ UNESCO និងការិយាល័យ OHCHR -បានសហចេញផ្សាយអត្ថបទវិចារណកថារួមគ្នាមួយរបស់អ.ស.បដែលត្រូវបានចេញផ្សាយជាភាសា អង់គ្លេស និងខ្មែរ។ អត្ថបទវិចារណកថានេះ បង្ហាញពីភាពជោគជ័យនៃការប្រារព្ធពិធីនេះ ព្រមទាំងបញ្ហាប្រឈមនានាដែលនៅតែមាននាពេលខាងមុខ។ “សង្គមមួយដែលភាពចម្រុះត្រូវបានគោរព និងឲ្យតម្លៃ ហើយមនុស្សគ្រប់រូប អាចមានសុវត្ថិភាព និងមានមានភាពបើកចំហ ទោះជាពួកគេជានរណាក៏ដោយ គឺជាទស្សនៈនៃមោទនភាព” អត្ថបទវិចារណកថាបញ្ជាក់ដូចនេះ។ “ការសម្រេចបាននូវចក្ខុវិស័យនេះតម្រូវ ឲ្យមានការប្តេជ្ញាចិត្តពេញមួយឆ្នាំ ពីសំណាក់យើងទាំងអស់ ដោយមិនត្រូវទុកនរណាម្នាក់ចោលឡើយ ដើម្បីជំនះ ស្លាកស្នាមទុយ៌ស ការរីសអើង និងការផាត់ចេញ ទោះជានៅទីកន្លែងណាក្តី”។ សូមអានអត្ថបទវិចារណកថា ទាំងស្រុងជាភាសាអង់គ្លេស និងភាសាខ្មែរ។