ទីក្រុងហ្ស៊ឺណែវ (១៧ មិថុនា ២០១៦) - ភាពរឹងត្អឹងនិយមត្រូវបានគេយល់ជាទូទៅថាកំពុងដុតបញ្ជេះឲ្យកើនឡើងនូវការមិនអត់ឱននៅទូទាំងពិភពលោកដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម អ្នកជំនាញ អ.ស.ប លោក ម៉ៃណា គីអៃ បានថ្លែងប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅថ្ងៃនេះនៅក្នុងការបង្ហាញរបាយការណ៍ថ្មីបំផុតរបស់លោកដែលបង្ហាញេពីផលប៉ះពាល់នៃភាពរឹងត្អឹងនិយមខាងសាសនា ទីផ្សារសេរី នយោបាយ និងវប្បធម៌ ជាតិនិយម។ ចំពោះអ្នករាយការណ៍ពិសេស សិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធីនិងសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ជា “ឆ្អឹងខ្នង” នៃការអត់ឱន ពីព្រោះសិទ្ធិសេរីភាពទាំងនេះជួយធានាថា “មនុស្សជាតិគ្រប់រូប ទោះស្ថិតក្នុងភាពទីទៃគ្នាគួរឲ្យភ្ញាក់ផ្អើលយ៉ាងណាក៏ដោយ គឺមានសម្លេងមួយរបស់ខ្លួន”។ សូមទាញយករបាយការណ៍ទាំងស្រុងជាភាសាអង់គ្លេស សូមអានសេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេស។