ទីក្រុងហ្ស៊ឺណែវ (២១ កញ្ញា ២០១៦) - អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី និងការបង្កើតសមាគម លោក ម៉ៃណា គីអាយ ទើបតែបានប្រកាសជាផ្លូវការព្រមជាមួយគ្នានូវរបាយការណ៍ចុងក្រោយបំផុតរបស់លោកនូវ “បញ្ជីត្រួតពិនិត្យការអនុវត្តគោលការណ៍ ១០ ចំណុច” ដែលជាឧបករណ៍មួយសម្រាប់ដាក់ពន្ទុការគ្រប់គ្រងរបស់ប្រទេសផ្សេងៗលើការជួបប្រជុំ។ បញ្ជីត្រួតពិនិត្យនេះ គឺជាឯកសារអមរបាយការណ៍ខែមីនាឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សស្តីពី “អនុសាសន៍ជាក់ស្តែងសម្រាប់គ្រប់គ្រងការជួបប្រជុំ” គឺរបាយការណ៍លេខ (A/HRC/31/66) ដែលនិពន្ធដោយលោក គីអាយ (Kiai) និងលោក គ្រីស្តូហ្វ ហេនស៍ (Christof Heyns) អតីតអ្នករាយការណ៍ពិសេសស្តីពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការសម្លាប់ភ្លាមៗ ឬតាមទំនើងចិត្ត។
បញ្ជីត្រួតពិនិត្យ ដែលផ្អែកលើសូចនាករចំនួន១០០ ដែលបានមកពីអនុសាសន៍នៃរបាយការណ៍នោះ ស្នើដល់អ្នកប្រើប្រាស់ឲ្យធ្វើការវាយតម្លៃថាតើគេបានប្រើប្រាស់ចំគោលដៅឬទេ ដោយមានគោលដៅសំខាន់ក្នុងការវាយតម្លៃថាតើអាជ្ញាធរគ្រប់គ្រងការជួបប្រជុំបានល្អកម្រិតណា។ សូចនាករទាំងនេះ គិតគូរអំពីវិសាលភាពទាំងមូលនៃ “ការគ្រប់គ្រងការជួបប្រជុំ” រាប់ទាំសកម្មភាព និងវិធានការមុនពេល ក្នុងពេល និងបន្ទាប់ពីការជួបប្រជុំ ឬការតវ៉ាណាមួយកើតឡើង។ អ្នកអាចទាញយកបញ្ជីត្រួតពិនិត្យនេះ នៅទីនេះ។