ទីក្រុងញូវយ៉ក (១៣ ខែតុលា ឆ្នាំ២០១៦) - នៅថ្ងៃនេះ មហាសន្និបាតបានតែងតាំង តាមរយៈការបោះឆ្នោតគាំទ្រដោយសំឡេងសារទរ ដល់អតីតនាយករដ្ឋមន្រ្តីប្រទេសព័រទុយហ្កាល់ និងជាអតីតឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក អង់តូនីញូ ហ្គុយតេរេស ជាអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់ដែលនឹងត្រូវស្នងតំណែង លោក បាន គី-មូន (Mr. Ban Ki-moon) នៅពេលដែលលោកនឹងចុះចេញពីមុខតំណែងនៅថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ។
នៅពេលថ្លែងអំណរគុណដល់មហាសន្និបាតចំពោះការតែងតាំងលោកជាអគ្គលេខាធិការបន្ទាប់ លោក អង់តូនីញូ ហ្គុយតេរេស បានមានប្រសាសន៍ថា លោកសូមថ្លែងកតញ្ញុតាចំពោះរដ្ឋជាសមាជិកទាំងឡាយដែលបានផ្តល់ការជឿទុកចិត្ដលើរូបលោក ព្រមទាំងចំពោះដំណើរការជ្រើសរើសប្រកបដោយតម្លាភាព និងបើកចំហ ដែលរដ្ឋជាសមាជិកទាំងនោះបានធ្វើ។
“ខ្ញុំជឿថា ដំណើរការនេះ មានន័យថា អ្នកឈ្នះពិតប្រាកដនៅថ្ងៃនេះ គឺភាពជឿជាក់របស់អ.ស.ប។ ហើយដំណើរការនេះក៏ធ្វើឲ្យខ្ញុំយល់យ៉ាងច្បាស់ផងដែរថា ក្នុងនាមជាអគ្គលេខាធិការ ដែលត្រូវបានជ្រើសរើសដោយរដ្ឋជាសមាជិកទាំងអស់ ខ្ញុំត្រូវតែបម្រើការដល់រដ្ឋជាសមាជិកទាំងអស់នោះដោយស្មើភាពគ្នា និងដោយគ្មានរបៀបវារៈអ្វីផ្សេងក្រៅតែពីរបៀបវារៈដែលមានចែងក្នុងធម្មនុញ្ញអ.ស.ប នោះទេ” លោក ហ្គុយតេរេស បានមានប្រសាសន៍ដូច្នេះ។
សូមអានសាច់រឿងទាំងស្រុងជាភាសាអង់គ្លេស។