ភ្នំពេញ (២៣ ធ្នូ ២០១៦) – អបអរសាទរដល់អ្នកឈ្នះរង្វាន់ជ័យលាភីក្នុងការប្រកួតឆ្លើយសំណួរក្នុងឱកាសទិវាសិទ្ធិមនុស្សរបស់យើង! ការប្រកួតប្រជែងនេះបានដឹងដល់មនុស្សជាង ៣៣៤.០០០ នាក់ ដែលក្នុងនោះមានអ្នកចូលរួមសកម្មភាពក្នុងការប្រកួតប្រជែងនេះ (Like, comment និង share) ចំនួនជាង ១៦.០០០ នាក់។ កាលពីថ្ងៃសុក្រកន្លងមកនេះ អ្នកឈ្នះរង្វាន់ធំ៣រូប ក៏ដូចជាអ្នកឈ្នះរង្វាន់១៥រូបក្នុងការចាប់ឆ្នោតផ្សងសំណាង ត្រូវបានប្រគល់ជូនរង្វាន់នៅក្នុងពិធីមួយដែលបានប្រារព្ធធ្វើឡើងនៅការិយាល័យ OHCHR។ តំណាងរបស់យើងប្រចាំកម្ពុជា អ្នកស្រី វ៉ាន់-ហ៊ី លី បានប្រគល់រង្វាន់ និងបានលើកទឹកចិត្តដល់អ្នកឈ្នះរង្វាន់ជ័យលាភីទាំងអស់ឲ្យបន្តស្វែងយល់ថែមទៀតអំពីសិទ្ធិមនុស្ស និងដើម្បីក្លាយជាជើងឯកសិទ្ធិមនុស្ស។ ក្រោកឈរឡើង ដើម្បីសិទ្ធិរបស់នរណាម្នាក់នៅថ្ងៃនេះ!