ភ្នំពេញ (២៨ មីនា ២០១៧) – ថ្ងៃនេះ ការិយាល័យ OHCHR បានចេញផ្សាយសេចក្តីវិភាគរបស់ខ្លួនដោយឈរលើគោលការណ៍សិទ្ធិមនុស្សលើច្បាប់ស្តីពីគណបក្សនយោបាយដែលទើបធ្វើវិសោធនកម្ម។ សេចក្តីវិភាគនេះដកចេញពីបទប្បញ្ញត្តិជាធរមានសំខាន់ៗនានានៃរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលបង្កើតសិទ្ធិក្នុងការចូលរួមក្នុងកិច្ចការសាធារណៈ សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ជួបប្រជុំដោយសន្តិវិធី និងសេរីភាពសមាគម។ ទោះបីជាច្បាប់នេះត្រូវបានប្រកាសឲ្យប្រើប្រាស់រួចហើយក៏ដោយ ក៏ការិយាល័យ OHCHR សូមផ្តល់សេចក្តីវិភាគរបស់ខ្លួន ដោយរំពឹងថាឱកាសក្រោយអាចធ្វើឲ្យច្បាប់នេះកាន់តែខិតទៅជិតអនុលោមភាពតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធ បើពិចារណាទៅលើផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់លទ្ធិប្រជាធិបតេយ្យកម្ពុជានោះ។ សូមអានសេចក្តីវិភាគទាំងស្រុងជាភាសាអង់គ្លេស។ ភាសារខ្មែរនឹងអាចរកបាននាពេលឆាប់ៗនេះ។