ទីក្រុងហ្សឺណែវ (២៨ មេសា ២០១៧) នៅទីក្រុងហ្ស៊ឺណែវ នៅថ្ងៃនេះ នៅក្នុងឱកាសខួបមួយឆ្នាំនៃការឃុំខ្លួនដោយបំពាននូវ “បុគ្គលិកអាដហុក ៥ រូប” អ្នកនាំពាក្យការិយាល័យ OHCHR អ្នកស្រី អេលីសាបិត ត្រូស្សែល្ល (Elizabeth Throssell) បានអំពាវនាវឲ្យដោះលែងពួកគេដោយមិនត្រូវមានការពន្យាពេលឡើយ។ បុគ្គលិកអាដហុក លោកស្រី លឹម មុន្នី លោក នី វណ្ណដា លោក នី សុខា និង លោក យី សុខសាន្ត ព្រមទាំងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងធ្លាប់ជាអតីតបុគ្គលិកអាដហុក លោក នី ចរិយា បាន និងកំពុងជាប់ឃុំអស់ពេលមួយឆ្នាំហើយមកទល់ពេលនេះ ពីបទសូកប៉ាន់។ សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងជាភាសាខ្មែរ ឬអង់គ្លេស។