ទីក្រុងបាងកក (៧ មិថុនា) ការិយាល័យសិទ្ធិមនុស្ស អ.ស.ប ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានស្វាគមន៍ចំពោះការប្រព្រឹត្ដទៅប្រកបដោយសណ្តាប់ធ្នាប់ល្អនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលបានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជានៅថ្ងៃទី០៤ ខែមិថុនា ហើយបានសម្តែងក្តីសង្ឃឹមថាការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយរលូននិងដោយសន្ដិវិធីសម្រាប់ដំណើរការប្រជាធិបតេយ្យនៅមុនពេលនៃការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ អ្នកស្រី កាទីយ៉ា ស៊ីរីហ្សី (Katia Chirizzi) តំណាងរងប្រចាំតំបន់ បានអបអរសាទរចំពោះប្រជាជនកម្ពុជាដែលបានចេញទៅបោះឆ្នោតក្នុងចំនួនខ្ពស់ជាពិសេស អង្គការសង្គមស៊ីវិលដែលបានដាក់ពង្រាយផងដែរនូវបុគ្គលិកយ៉ាងច្រើន ដើម្បីពិនិត្យពិច័យលើការបោះឆ្នោត គ្រប់គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះការរៀបចំរបស់ខ្លួន។ អ្នកស្រីបានអំពាវនាវឲ្យមានការបើកចំហរឡើងវិញនូវលំហសង្គមស៊ីវិលនៅមុនពេលនៃការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ដោយចាប់ផ្តើមពីការដោះលែង “មន្រ្តីអាដហុកទាំង៥រូប” និងអ្នកស្រី ទេព វន្នី។ សូមអានអត្ថបទទាំងស្រុងនៅទីនេះ។