ភ្នំពេញ (២១ កក្កដា ២០១៧) - ការិយាល័យ OHCHR បានចេញសេចក្តីវិភាគរបស់ខ្លួនផ្អែកលើទិដ្ឋភាពសិទ្ធិមនុស្សលើសេចក្ដីព្រាងច្បាប់ស្តីពីដីកសិកម្មជាភាសាខ្មែរនិងភាសាអង់គ្លេស។ សេចក្តីវិភាគនេះផ្អែកលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលកំពុងអនុវត្ត ជាពិសេសដកស្រង់ចេញពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច គោលការណ៍ណែនាំអង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើនទៀតដែលកម្ពុជាជារដ្ឋភាគី។ សិទ្ធិមនុស្សទាំងអស់ស្ទើរតែត្រូវបាត់បង់ នៅពេលដែលដីកសិកម្មមិនត្រូវបានចាត់ចែងឲ្យបានត្រឹមត្រូវ ជាពិសេសសំរាប់ការចិញ្ចឹមជីវិតរបស់ប្រជាកសិករ ជនជាតិដើមភាគតិច បុគ្គល និងក្រុមជនងាយរងគ្រោះផ្សេងទៀត។ ការិយាល័យ OHCHR សូមផ្តល់សេចក្តីវិភាគរបស់ខ្លួន ដោយរំពឹងថាឱកាសក្រោយអាចធ្វើឲ្យច្បាប់នេះកាន់តែខិតទៅជិតអនុលោមភាពតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធ បើពិចារណាទៅលើផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជានោះ។ សូមអានសេចក្តីវិភាគនេះទាំងស្រុងជាភាសាខ្មែរ / អង់គ្លេស។