ទីក្រុងហ្ស៊ឺណែវ (១១ ខែឧសភា ឆ្នាំ២០១៨) - អ្នកនាំពាក្យរបស់ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស៖ អ្នកស្រី រ៉ាវីណា សេមសាដានី (Ravina Shamdasani)យើងមានការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍របស់ប្រទេសកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃម្សិលមិញដោយធ្វើការតម្កល់សេចក្តីសម្រេចផ្តន្តាទោសសមាជិក និងអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ១១ រូប ពីបទ«កុបកម្ម» បើទោះបីជាមានកង្វល់អំពីសិទ្ធិទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ និងទស្សនៈយល់ឃើញទៅលើការជ្រៀតជ្រែករបស់រដ្ឋាភិបាលនៅក្នុងរយៈពេលនៃការជំនុំជម្រះក៏ដោយ។ សូមអានកំណត់សង្ខេបស្តីពីប្រទេសកម្ពុជាជាភាសា អង់គ្លេស និង ភាសាខ្មែរ។