របាយការណ៍នេះ គឺជាលទ្ធផលបានមកពីការងាររយៈពេលជាងពីរឆ្នាំ ក្នុងការរៀបចំចងក្រងជាឯកសារនូវករណីបុគ្គលផ្សេងៗគ្នានៃការកាត់ទោសដោយមហាជន ក៏ដូចជាការឆ្លើយតបរបស់រដ្ឋ ហើយរបាយការណ៍នេះ បានកំណត់នូវកត្តាមួយចំនួន និង មូលហេតុសំខាន់ៗដែលនាំឲ្យកើតមានករណីទាំងនេះ។ របាយការណ៍នេះ ពិនិត្យមើលទៅលើទិដ្ឋភាពផ្នែកសិទ្ធិមនុស្សនៃរឿងរ៉ាវមិនប្រក្រតីនេះ ព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួនដល់រដ្ឋាភិបាល ដើម្បីជួយបង្ការសកម្មភាព ឬអំពើនៃការកាត់ទោសដោយមហាជន និងប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព។
សូមមើលរបាយការណ៍នៅទីនេះ។