ទីក្រុងហ្សឺណែវ (៩ កញ្ញា ២០១៩) បន្ថែមលើផ្នែកដ៏សំខាន់ស្តីពីការប្រែប្រួលអាកាសធាតុ សេចក្តីថ្លែងការខាងក្រោម មានការនិយាយសំដៅជាក់លាក់ដល់ប្រទេសកម្ពុជា ...
នៅប្រទេសកម្ពុជា ទោះបីជាមានការទទួលស្គាល់ពីកិច្ចសហការដែលបន្តមានរបស់អាជ្ញាធរជាមួយការិយាល័យរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែមានកង្វល់អំពីការបន្តមានការដាក់សម្ពាធទៅលើសមាជិក និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងដ៏ធំមួយ ដែលបានរំលាយកាលពីចុងឆ្នាំ ២០១៧។ ចាប់តាំងពីដើមឆ្នាំនេះមក នគរបាល ឬតុលាការ បានធ្វើការសាកសួរមនុស្សជាង ១៣០ នាក់ និងយ៉ាងហោចណាស់ក៏មានសមាជិក ឬអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ២២ នាក់ដែរ ដែលបច្ចុប្បន្នកំពុងជាប់ឃុំ ក្រោមការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ឬត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌ ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ទៅនឹងការសម្តែងមតិនយោបាយរបស់ខ្លួន។ សិទ្ធិទទួលបានការអភិវឌ្ឍចាំបាច់ត្រូវមានការចូលរួមពីជនគ្រប់រូបនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត រាប់ទាំង អ្នកទាំងឡាយដែលមានទស្សនៈរិះគន់ផងដែរ ហើយខ្ញុំសូមលើកទឹកចិត្តរដ្ឋាភិបាលឲ្យចាត់វិធានការទាំងឡាយដើម្បីធានាឲ្យមានកិច្ចសន្ទនាពិតប្រាកដ និងឲ្យមានការគោរពសេរីភាពជាមូលដ្ឋាន។
អានសេចក្តីថ្លែងការណ៍បើកដោយឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីស្យែល បាស្យេឡេត នៅទីនេះ។