​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដូច​គ្នា​នឹង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុងតំ​បន់​ជន​បទ​នៅ​ប្រ​ទេស​កម្ពុ​ជា​ដែរ ​សហគ​មន៍​ជន​ជាតិ​ដើម​ភា​គតិ​ច​កាន់​តែ​ច្រើន ​បាន​ងាក​ទៅ​រក​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ដើម្បីទ​ទួល​បាន​កម្ចី។ ​កា​រ​សិក្សា​របស់​យើង​មាន​គោល​បំណងប្រៀប​ធៀប​លទ្ធ​ភាព​ទ​ទួល​បាន​ឱកា​ស​ហិរញ្ញ​វត្ថុ​របស់​ជន​ជាតិ​ដើម​ភាគ​តិច ​ដើម្បី​អភិ​វឌ្ឍន៍​ដីធ្លី​របស់​ពួក​គេ ​ដូច​ជា ​ឱកាសទ​ទួល​បាន​កម្ចី​ពី​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ ​និង​ធ​នាគារ ​និង​លទ្ធ​ភាព​បង្កើត​ក្រុមសន្សំ ​និង​ការ​ខ្ចី​ប្រាក់​ជា​លក្ខ​ណៈ​ក្រៅ​ផ្លូវ​ការ។ ​យើង​បាន​ធ្វើ​ការ​ពិ​និត្យ​លើស្ថាន​ភាព​សិទ្ធិ​របស់​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច ​និង​បញ្ហា​ប្រ​ឈម ​ដែល​ពួក​គេ​ជួប​ប្រ​ទះ​ក្នុង​កា​រ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គេ ​ជាពិ​សេសសទ្ធិ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​គាំ​ទ្រ​ដល់​ជីវ​ភាព​រស់​នៅ។ ​យើង​ក៏​បា​ន​កំណត់​ពី​ឧប​សគ្គ​ផ្នែក​សមត្ថ​ភាព​រស់​សហគ​មន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជា​អ្នក​ទ​ទួល​ផ​ល​កំ​ពុង​ជួប​ប្រ​ទះ​ដែល​ជា​កត្តា​ដាក់កំ​ហិត​ដល់​លទ្ធ​ភាព​របស់​ពួក​គេ​ក្នុង​ការ​ទ​ទួល​បាន​ប្រ​យោ​ជន៍​ពេញ​លេញ​ពី​ប្រាក់​កម្ចី ​ហើយ​រ​បាយ​កា​រណ៍​នេះ​ក៏​បានផ្តល់​នូវ​អ​នុ​សាសន៍​ជាក់​លាក់ ​ដែល​អាច​យក​ទៅ​អ​នុ​វត្ត​បាន ​ដល់​អ្នក​ពាក់​ព័ន្ធ​សំ​ខាន់ៗ​ដែល​មាន​តួ​នា​ទី ផ្តល់​ការ​គាំ​ទ្រ​ដល់​សហគ​មន៍​ជន​ជាតិ​ដើម​ភាគ​តិច ​ដែល​មា​ន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សមូហ​ភាព។
 
​សូម​មើល​រ​បាយ​កា​រណ៍​របស់​យើងស្តីអំ​ពី​ឱ​កាស​ទ​ទួល​បាន​ឥណ​ទាន​របស់​សហគ​មន៍​ជន​ជា​តិ​ដើម​ភាគ​តិច​ដែល​មា​ន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សមូហ​ភាព​នៅ​កម្ពុ​ជា​នៅ​ទី​នេះ