ទីក្រុងហ្ស៊ឺណែវ (១៧ មករា ២០២០) - ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ* បានសម្តែងកង្វល់អំពីការជំនុំជម្រះក្តីពីបទក្បត់ជាតិ ដែលបានបើកសវនាការក្នុងអាទិត្យនេះ ប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ដោយក្រុមអ្នកជំនាញបានមានប្រសាសន៍ថា ដំណើរការទាំងមូលចាប់ពីការចោទប្រកាន់ រហូតដល់ ការជំនុំជម្រះក្តី គ្របដណ្តប់ដោយភាពមិនប្រក្រតី។
ក្រុមអ្នកជំនាញ អំពាវនាវម្តងហើយម្តងទៀតដល់អាជ្ញាធរធានាឲ្យមានយុត្តិធម៌សម្រាប់លោក សុខា ដកចេញជាបន្ទាន់នូវលក្ខខណ្ឌធានានៅក្រៅឃុំដែលមានការរិតត្បិត ផ្តល់សិទ្ធិនយោបាយរបស់លោកឡើងវិញ និង ធានាសិទ្ធិរបស់លោកក្នុងការទទួលបានសំណង និងជួសជុលការខូចខាតផ្សេងទៀត។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងនៅទីនេះ។