ហ្សឺណែវ (៩ មេសា ២០២០) - អ្នកជំនាញ អ.ស.ប បានផ្ញើលិខិតឧបាស្រ័យមួយច្បាប់ ដែលបង្ហាញកង្វល់អំពីសេចក្តីព្រាងច្បាប់របស់ប្រទេសកម្ពុជា ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ យោងតាមអ្នកជំនាញឯករាជ្យ ប្រសិនជាត្រូវបានអនុម័ត ច្បាប់នេះអាចរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិខាងសមាគម និងសិទ្ធិជួបជុំដោយសន្តិវិធី ហើយនិងសិទ្ធិក្នុងការដើរហើរ ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
អ្នកជំនាញឯករាជ្យ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ព័ត៌មានស្តីពីវិធានការទាំងឡាយដែលត្រូវអនុវត្ត ដើម្បីធានាអនុលោមភាពនៃសេចក្តីព្រាងច្បាប់នេះ តាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជាក្រោមច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
សូមអានលិខិតឧបាស្រ័យ ដែលអ្នកជំនាញ អ.ស.ប បានផ្ញើជូនរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នៅទីនេះ។