សិទិ្ធ​ម​នុស្ស​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រ​ជា​ជន​ជា​សំ​ខាន់ ​និង​ជា​គន្លឹះ​ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​ជំងឺរា​តត្បាត ​ទាំង​សម្រាប់​ភាព​អាសន្ន​ផ្នែក​សុខ​ភាព​សា​ធា​រ​ណៈ ​និង​ផល​ប៉ះ​ពាល់​យ៉ាង​ធំ​ធេង​លើ​ជី​វិត​និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន។

​ការឆ្លើយ​តប​ទាំង​ឡាយ​ដែល​រៀប​ចំ​ឡើង ​និង​គោរពសិទិ្ធ​ម​នុស្ស​នាំ​ឱ្យ​មាន​លទ្ធ​ផល​ល្អប្រ​សើរ​ជាង​មុន​ក្នុង​កា​រប្រ​យុទ្ធ​នឹង​ជំងឺ​រា​តត្បាត ​ដោយ​ធា​នា​ឲ្យ​មាន​កា​រថែ​ទាំ​សុខ​ភាព​សម្រាប់​ម​នុស្សគ្រប់​រូប ​និង​ថែ​រក្សា​សេ​ច​ក្តី​ថ្លៃ​ថ្នូរ​របស់​ម​នុស្ស។


​ការឆ្លើយ​តប​ទាំង​នោះ​ក៏​ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ទៅ​លើ​ជន​ដែ​ល​កំ​ពុង​រង​គ្រោះ​បំ​ផុត ​ហេ​តុ​អ្វី ​និង​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​យើង​អា​ច​រៀប​ចំ​មូល​ដ្ឋាន​សម្រាប់​ការ​ចាក​ចេញ​ពីវិ​បត្តិ​នេះ ​ដោយ​មាន​សង្គ​ម​កាន់​តែប្រ​កប​ដោយ​សម​ភាព ​និង​ចីរ​ភាព ​ការ​អភិវឌ្ឍ ​និងសន្តិ​ភាព។

​សូមស្វែង​យល់​បន្ថែមអំ​ពី ​ជំងឺកូ​វីដ ១៩ ​និង​សិទ្ធិ​ម​នុស្ស​នៅ​ទី​នេះ។.