​ទី​ក្រុងហ្សឺ​ណែវ (២៥ ​វិច្ឆិកា ២០២០) - ​នៅ​ថ្ងៃ​នេះ ​អ្នក​ជំ​នាញ​សិទ្ធិ​ម​នុស្ស អ.ស.ប ​ប្រ​ចាំ​កម្ពុ​ជា ​បាន​សម្តែង ​កង្វល់​យ៉ាង​ខ្លាំងអំ​ពី​ការ​ជំ​នុំ​ជម្រះ​ក្តីទ្រង់ទ្រាយ​ធំ​មួយ ​ដែល​នឹង​កើត​មាន​ទៅ​លើ​បុគ្គល​មួយ​ចំ​នួន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​គណ​បក្ស​សង្គ្រោះ​ជា​តិ​កម្ពុ​ជា (CNRP )។
 
​អ្នក​ស្រី ​រ៉ូ​ណា ស្មីត ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​បាន​មា​នប្រ​សាសន៍​ថា “​ការ​ជំ​នុំ​ជម្រះ​ក្តីទ្រង់ទ្រាយ​ធំ​ទៅ​លើស​កម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជា​តិ ​ទំនង​ជា​កើត​ចេញ​ពី​ហេ​តុ​ផល​ន​យោ​បាយ ​ខ្វះ​មូល​ដ្ឋាន​ច្បាប់​ច្បាស់​លាស់ ​និង​ជា​ការ​រំ​លោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​នី​តិ​វិ​ធី​ត្រឹម​ត្រូវ ​ដែល​បាន​បង្កើត​ឡើង​យ៉ា​ង​រឹង​មាំ ​ដោយ​ច្បាប់​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ”។
 
​អាន​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​នៅ​ទី​នេះ