​ទី​ក្រុង​ហឺ្ស​ណែវ (​ថ្ងៃ​ទី៣ ​ខែ​ធ្នូ ​ឆ្នាំ២០២១)​ “​យើង​ខ្ញុំ​ពិតជា​តក់​ស្លុត​ចំ​ពោះ​ឃាត​កម្ម​ថ្មីៗនេះ​លើ​លោក ​ស៊ិន ​ខុន​ ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ជិត​ផ្ទះ​របស់​គាត់​ក្នុង​រាជធា​នី​ភ្នំ​ពេញ ​កាល​ពី​ថ្ងៃ​ទី២១​ ​ខែ​វិច្ឆិកា ​ឆ្នាំ២០២១។ ​លោក​ ​ស៊ិន ​ខុន គឺ​មាន​ទំ​នាក់​ទំនងជា​មួយ​នឹងគណ​បក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​តុ​លាកា​រ​កំ​ពូល​សម្រេច​រំ​លាយ​ក្នុង​ឆ្នាំ២០១៧។ ​លោក​ក៏​ធ្លាប់​ត្រូវជន​មិន​ស្គាល់​មុខ​មួ​យ​ក្រុម​វាយប្រ​ហា​រ​កាល​ពី​ខែ​ឧ​សភា ​ឆ្នាំនេះផង​ដែរ ដោយ​ពេល​នោះ​លោក​បាន​ទទួល​រង​រ​បួសជាច្រើ​ន​កន្លែង ​ហើ​យ​ក៏​ធ្លាប់​ទទួ​លការ​ទូ​រ​ស័ព្ទ​ចូល​ពី​លេខ​អ​នាមិក​ច្រើន​ដង​គំ​រា​ម​កំ​ហែង​មក​លើ​ខ្លួន។ 

​យើង​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា ​មានជន​សង្ស័​យម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​ប៉ុន្តែ​ព្រួយបា​រម្ភ​លើ​ចំណុច​មិន​ស៊ី​សង្វាក់​គ្នា​ជាក់​លាក់ជា​ច្រើ​នរ​វាង​រឿ​ង​រ៉ាវ​នៃព្រឹត្តិ​កា​រណ៍​ផ្លូ​វការផ្តល់ដោយ​អាជ្ញាធរ ​និង​ព័ត៌​មាន​ដែ​ល​ការិ​យាល័យ​របស់​យើង​ខ្ញុំ​បាន​ទទួល។ ​យើង​ខ្ញុំ​សូម​អំពា​វនាវឲ្យ​មាន​កា​រ​ស៊ើប​អង្កេតឯ​ក​រាជ្យ ​និង​ឥត​លម្អៀង​ចំ​ពោះ​ក​រ​ណី​ឃាត​កម្មនេះ។
​យើង​ខ្ញុំ​ក៏​សោកស្តាយផង​ដែរដោយ​មា​នការ​ចាប់បញ្ជូន​ខ្លួនត្រ​ឡប់​ម​កប្រ​ទេស​កម្ពុជា​វិញដោយ​បង្ខំនា​ពេល​ថ្មីៗ​នេះ​នូវស​កម្មជន​ន​យោ​បាយជន​ជាតិ​ខ្មែរ​ចំ​នួន ៤ ​នាក់ ​និងការ​ចាប់​ខ្លួនអ្នក​ទី ៥ ​ដែល​ជាស​កម្មជន​សិទ្ធិ​ម​នុស្សដោយប្រ​ទេស​ថៃ។ 

​នៅ​ថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា ស​កម្មជនគណ​បក្ស​សង្គ្រោះ​ជាតិ ២ ​នាក់ គឺ​លោក វឿន ​វាសនា ​និង​លោក វឿង ​សំ​ណាង​ ​ត្រូវ​បា​នប្រ​ទេស​ថៃ​បញ្ជូន​ខ្លួនត្រ​ឡប់​ម​កប្រ​ទេស​កម្ពុជា​វិញដោយ​បង្ខំ ​ដែលស​កម្មជន​ទាំង ២ ​ត្រូវ​បាន​ឃុំ​ខ្លួន​ភ្លាមៗ​ក្រោម​បទ​ចោទ​ពី​បទ​ល្មើស​ព្រ​ហ្ម​ទណ្ឌ​ដែល​ត្រូវ​បាន​ចោទប្រ​កាន់​រួច​ទៅ​ហើយ។ ​នៅ​ថ្ងៃ​ទី១៩ ​ខែ​វិច្ឆិកា ស​កម្មជន​ទី៣ ​លោក​ស្រី ​ឡាញ់ ​ថាវ​រី ​ដែលជា​អតីត​មន្ត្រី​សង្កាត់​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​នៅប្រ​ទេស​ថៃ​ ​និង​ត្រូវ​បា​នបញ្ជូន​ខ្លួនត្រ​ឡប់​ម​កប្រ​ទេស​កម្ពុជា​វិញដោយ​បង្ខំ​នៅ​ថ្ងៃ​បន្ទាប់ ​ហើយ​លោក​ស្រី​ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​ភ្លាមៗ​ផង​ដែរ។ ស​កម្មជន​ទី៤ គឺ​លោក ​ម៉ិច ​ហ៊ាង ​ក៏​ត្រូវ​បាន​ចាប់បញ្ជូន​ខ្លួនត្រ​ឡប់​មក​វិញដោយ​បង្ខំ​នៅ​ថ្ងៃជា​មួយ​គ្នា​នេះ​ដែរ។ ​នៅ​ក្នុង​ក​រ​ណី​របស់ស​កម្មជន ៣​ ​នាក់​ក្នុង​ចំណោម​អ្នក​ខាង​លើ ពួក​គាត់​ទទួល​រង​ការ​ចោទប្រ​កាន់អំ​ពី​បទ​ល្មើស ​ដែលជា​បទ​ចោទ​ជំ​រុញឲ្យពួក​គាត់​ត្រូវ​រត់​ភៀស​ខ្លួន​ពីប្រ​ទេស​កម្ពុជា​ទៅប្រ​ទេស​ថៃ​កាល​ពី​ដំ​បូង ​ហើយ​ដែ​ល​ក្រោយ​មក​ពួក​គាត់​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​ឋា​នៈជា​ជន​ភៀស​ខ្លួនដោយឧត្តម​ស្នង​ការ​អង្គ​កា​រ​សហ​ប្រជា​ជាតិទ​ទួល​បន្ទុក​ជន​ភៀស​ខ្លួន។

​នៅ​ថ្ងៃ​ទី១ ​ខែ​ធ្នូ ​ព្រះ​តេជ​គុណ​ ​បូរ ​បេត ​ដែលជា​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស ​និ​ង​រិះ​គន់​អាជ្ញាធ​រ​កម្ពុជា ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រ​ទេស​ថៃ​ផង​ដែរ។ ​នៅ​មុន​នេះ​បន្តិច​ក្នុង​ថ្ងៃ​នេះ​ (​ថ្ងៃ​ទី៣ ​ខែ​ធ្នូ) ​ព្រះ​តេជ​គុណ​ត្រូវ​បានដោះ​លែងដោយ​មាន​ការ​ធានា ​បន្ទាប់​ពី​ព្រះ​តេជ​គុណ​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​រ​យប់​នៅ​មន្ទីរ​ឃុំ​ខ្លួន​អន្តោ​ប្រវេសន៍​នៅ​រាជ​ធា​នី​បាង​កក។
ថ្វី​បើ​មាន​ឋា​នៈជា​ជន​ភៀស​ខ្លួនឬ​ក៏​អត់​ក្តី ​ការ​ចាប់បញ្ជូន​ខ្លួន​ក្នុង​កា​លៈ​ទេ​សៈ​ទាំង​នេះ​គឺ​ជា​កា​រ​បំ​ពាន​លើ​គោល​កា​រណ៍​មិន​ចាប់បញ្ជូន​ខ្លួន​ដោយ​បង្ខំ ​ហើយ​គឺ​ថា​មា​ន​ក្តី​ព្រួយ​បា​រម្ភ​យ៉ាង​ពិ​ត​ប្រាកដ​ដែល​ថា​ជន​ជាប់​ចោទ​អាច​នឹង​មិន​ទ​ទួល​បាន​នូវ​ដំណើរ​កា​រ​នី​តិ​វិ​ធី​ត្រឹម​ត្រូវ ​និង​មិន​អាច​ទ​ទួល​បាន​ការ​ធានា​សិទ្ធិ​ទ​ទួល​បាន​ការ​ជំ​នុំ​ជម្រះដោយ​យុត្តិ​ធម៌។ 
​យើង​ខ្ញុំ​ស្នើ​ដល់​ប្រ​ទេស​ថៃឲ្យ​គោរព​គោល​កា​រណ៍​មិន​ចាប់បញ្ជូន​ខ្លួនដោយ​បង្ខំ ​និង​អ​នុញ្ញាតឲ្យ​បុគ្គលគ្រប់​រូប​ដែល​ត្រូវ​រង​កា​របញ្ជា​សម្រេច​ឲ្យបញ្ជូន​ខ្លួនត្រ​ឡប់​មក​វិញ​អា​ច​ត​វ៉ា​នឹង​សេ​ច​ក្តី​សម្រេច​នេះប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៅ​ចំ​ពោះ​មុខស្ថា​ ប័ន​ឯ​ក​រាជ្យ ​និង​ឥត​លម្អៀង ​ហើ​យស្រប​ពេល​ជា​មួយ​គ្នា​នេះ​ គប្បីផ្អាក​ការ​អ​នុ​វត្ត​សម្រេ​ចបញ្ជូន​ខ្លួន​ត្រ​ឡប់​មក​វិញ​សិន។ 

ទន្ទឹម​នឹង​នេះ​ដែរ ​យើង​ខ្ញុំ​ក៏​សូម​អំពាវ​នាវ​ដល់​អាជ្ញាធ​រ​កម្ពុ​ជា​ឲ្យ​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទប្រ​កាន់បែ​ប​ន​យោ​បាយ​លើ​ស​កម្ម​ជន​ន​យោ​បាយ​នា​នា ​ហើយ​ត្រូវ​ដោះ​លែង​ពួក​គាត់​ឲ្យ​មាន​សេ​រី​ភាព​ជា​បន្ទាន់ ​និង​ដោយគ្មាន​លក្ខ​ខណ្ឌ។”
​ចប់