​ទី​ក្រុងហ្សឺ​ណែវ (១១ ​វិច្ឆិកា ២០១៩) - ​អ្ន​ក​រា​យកា​រណ៍​ពិ​សេសស្តីពីស្ថា​នភាព​សិទ្ធិ​ម​នុស្សប្រ​ចាំប្រ​ទេស​កម្ពុជា ​អ្នក​ស្រី ​រ៉ូ​ណា ស្មីត ស្វាគ​មន៍​ការ​បន្ធូរ​បន្ថយ​លក្ខ​ខណ្ឌ​ត្រួត​ពិ​និត្យ​តាម​ផ្លូវ​តុ​លាកា​រ​មួយ​ចំ​នួន​លើ ​លោក កឹម ​សុខា​ប្រ​ធាន​គ​ណៈ​បក្សប្រ​ឆាំង​របស់ប្រ​ទេស​កម្ពុជា។ ​ដីកា​រ​តុ​លាកា​រ​ហាម​ឃាត់ ​លោក ​សុខា ​មិន​ឲ្យ​ធ្វើស​កម្មភា​ពនយោ​បាយ​ណា​មួយ ឬ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រ​ទេស​កម្ពុជា ​ហើយ​តម្រូវ​ឲ្យ​លោក​បង្ហាញ​ខ្លួននៅ​ពេល​មាន​ការ​កោះ​ហៅ​ពី​គ្រប់​អជ្ញាធរ​មាន​សមត្ថ​កិច្ច។ ​អ្នក​ស្រី ស្មីត ​ចេញសេ​ច​ក្តី​ថ្លែងកា​រណ៍​ដូចខាង​ក្រោម៖

“ការ​ដោះ​លែង ​លោក កឹម ​សុខា ​ឲ្យ​នៅ​ក្រៅឃុំ​ឃាំង​ក្នុង​លំនៅ​ដ្ឋាន ​ជា​ការ​វិវឌ្ឍ​ទៅ​មុខ​មួយ​ ​ប៉ុន្តែ​ ​ខ្ញុំ​សោក​ស្តាយ​ដែល​តុ​លាការ​បន្ត​រឹ​ត​ត្បិត​សិទ្ធិ​ពល​រដ្ឋ​ ​និង​សិទ្ធិនយោ​បាយ​របស់​ ​លោក កឹម ​សុខា ជា​ពិ​សេស ​សេរីភាព​ក្នុង​ការ​ដើ​រ​ហើរ ​និង​ការ​ជួប​ប្រ​ជុំ។ ​ខ្ញុំ​សូម​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​មា​នកា​រ​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​ឲ្យ​បាន​ឆាប់​រហ័ស​ចំ​ពោះ​ក​រ​ណី​លោក ​សុខា ឬ​ក៏​ទម្លាក់​ចោល​បទ​ចោទ​ប្រ​កាន់​ទាំង​ឡាយ​ប្រ​ឆាំង​នឹង​លោក។

​ខ្ញុំ​នៅ​តែ​មា​ន​កង្វល់​ចំ​ពោះ​ជោគ​វាស​នា​របស់​ស​កម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជា​តិ​ចំ​នួន ៨៥ ​រូប ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្រោម​ហេ​តុ​ផល​នយោ​បាយ។

​ខ្ញុំ​សូមទ​ទូច​ជា​ថ្មី​ម្តង​ទៀត​ដល់​រដ្ឋាភិ​បាល​ ​និង​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ ​ឲ្យ​កាត់​បន្ថយ​ការ​រី​ក​រាល​ដាល​នៃ​ភាព​តាន​តឹង ​និង​ស្វែង​រក​កិច្ច​សន្ទ​នា​ក្នុង​បរិ​យា​ស​កាស​សន្តិ​វិ​ធី​មួយ ដោយ​អ​នុញ្ញាត​ឲ្យ​សំឡេង​ន​យោ​បាយ​ផ្ទុយ​អាច​សម្តែង​ចេញ​បាន​ ព្រម​ទាំង​បញ្ចៀស​ការ​រឹ​ត​ត្បិត​ត​ទៅ​ទៀត​លើ​សិទ្ធិ​សេ​រី​ភាព​ខាង​គំ​និត ការ​បញ្ចេញ​យោបល់ ​និង​ការ​ជួប​ប្រ​ជុំ​ដោយ​សន្តិ​វិ​ធី”។

​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​តាម​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​ទាំង​ស្រុង។